បានបុណ្យខ្លាំងណាស់! មហាជនសម្តែងការកោតសរសើរ ក្រោយពីឃើញ ព្រាប សុវត្ថិ និងក្រុមគ្រួសារ ចំណាយថវិកា ជួសជុលសាលារៀន១ខ្នង ដែលមានសភាពទ្រុឌទ្រោម និងធ្លុះធ្លាយ (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុករបស់លោក ហេង ឡុង បានបង្ហោះសារកោតសរសើរដល់ លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ ដែលចំណាយថវិកាជួសជុលសាលារៀន១ខ្នង នៅខេត្តព្រៃវែង។ លោក ហេង ឡុង ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ក្នុងនាមខ្ញុំបាទជាអ្នកស្រុកកំណើតខេត្តព្រៃវែង សុំកោតសរសើរទឹកចិត្តរបស់បង ព្រាប សុវត្ថិ និងក្រុមគ្រួសារ ដែលចំណាយថវិកាជួសជុលសាលារៀន១ខ្នង ដែលមានសភាពទ្រុឌទ្រោម និងធ្លុះធ្លាយនៅឯ ភូមិស្វាយ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

បងប្រុសបានប្រាប់ថា ដំបូងគាត់ចុះទៅធ្វើអណ្ដូងទឹក ជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ក៏ប៉ុន្តែនៅពេលដែលដឹងថា សិស្សានុសិស្ស នៅសាលានោះខ្វះខាតបន្ទប់រៀន និងដំបូលធ្លុះធ្លាយ ទ្រុតទ្រម ទើបគាត់សម្រេចចិត្តបង្វែរថវិកានោះ មកជួសជុលជូនវិញ។ សូមលើកទឹកចិត្តបង និងមិត្តភក្កិរបស់បងនៅឯប្រទេសអូស្ត្រាលី សូមបន្តសកម្មភាពមនុស្សធម៌ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះ៕”។

ក្រោយពីឃើញបែបនេះ មហាជនជាច្រើនសម្តែងការកោតសរសើរលោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ នូវទឹកចិត្តដ៏ប្រពៃបែបនេះ ហើយក៏មានអ្នកខ្លះចូល comment ថា “ចេះជួយសង្គមបែបនេះប្រទេសយើងកាន់តែរីករាយល្អប្រសើរហើយ។ អរគុណ។”, អ្នកខ្លះបន្ថែមថា៖ “បានបុណ្យច្រើនណាស់បងប្រុសអាយដល”។ ព្រមទាំងនៅមាន comment ល្អៗជាច្រើនទៀត ពេលឃើញទង្វើរបែបនេះ ជួយសង្គម៕

Related posts

Leave a Comment