ទឹកចិត្តប្រពៃ! ព្រាប សុវត្ថិ កូនៗ និងភរិយាបានចុះជួយឧបត្ថម្ភសាងសង់ថ្នាក់រៀនដល់សាលាបឋមសិក្សាស្វាយ

ភ្នំពេញ៖ យើងដឹងហើយថា កម្ពុជាក្នុងពេលបច្ចុប្បន្ននេះ កំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលកម្ពុជាមានធនធានជាច្រើនដែលកំពុងរីកដុះដាល មិនថាលើវិស័យណាមួយឡើយ។

ក្នុងនោះដែរ យើងបានឃើញហើយថា វិស័យអប់រំរបស់យើងពេលនេះមានការរីកច្រើនខ្លាំង ដោយមានក្មេងៗជាច្រើនបានមានឱកាសបានចូលរៀន ប៉ុន្តែមានតំបន់ខ្លះ ក៏ខ្វះខាតនូវសាលារៀន ដោយសាលារៀនខ្លះមានភាពទ្រុឌទ្រោម ឬចាស់ ដែលអាចឲ្យមានហានិភ័យដល់ក្មេងៗសិស្សសាលាបានផងដែរ ។

ដូចដែរប្រិយមិត្តជ្រាប់ច្បាស់ជាក់ជាមិនខាន ពីកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ដែលរូបលោកគឺជាតារាចម្រៀងមានភាពល្បីល្បាញជាខ្លាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ ហើយរូបលោកបានចូលប្រឡូកវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទោះបីជារូបលោកប្រឡូកវិស័យសិល្បៈយូរយ៉ាងណាក្តិ តែប្រជាប្រិយភាពរបស់លោក ដូចមិនមានការថយចុះបន្តិចណាឡើយ។ ពេលបច្ចុប្បន្ននេះ រូបលោកក៏មានកូនប្រុស បីនាក់ផងដែរ ដែលកូនប្រុសរបស់លោកសុទ្ធតែមានទេពកោសល្យមិនចាញ់លោកប៉ុន្មាននោះទេ។ ជាពិសេសនោះកូនៗ របស់លោកបានដើរតាមផ្លូវរបស់លោក ដោយពួកគេក៏ជាតារាចម្រៀងរួមផលិតកម្មជាមួយលោកថែមទៀតផថ។

ដោយឡែកយើងងាកមករឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ កាលពីថ្ងៃទី៨ ខែមករា កន្លងទៅនេះលោក ព្រាប សុវត្ថិ ព្រមទាំងក្រុមគ្រួសាររបស់លោក បាននាំគ្នាទៅដល់សាលាបឋមសិក្សា ស្វាយ ដែលស្ថិតនៅក្នុងខេត្តព្រៃវែង។

ដោយរូបលោក និងកូនៗ រួមទាំងភរិយារបស់លោកផងដែរ បានចុះទៅជួយឧបត្ថម្ភការសាងសង់ថ្នាក់រៀន ដល់សាលាបឋមសិក្សា ស្វវាយ នៅក្នុងភូមិ ស្វាយ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។ នេះហើយជាទឹកចិត្តរបស់លោក និងក្រុមគ្រួសារ ដែលមានទឹកចិត្តល្អជួយដល់សង្គម ជាពិសេសនោះអាចជួយដល់ក្មេងៗដែល់ពួកគេកំពុងសិក្សានៅក្នុងសាលារៀននោះ​ ដែលមានសភាពចាស់ផងដែរ។

Related posts

Leave a Comment