ដូចដែលប្រិយមិត្តបានជ្រាប់រួចច្បាស់មកហើថាកញ្ញា សុខ ពិសី គឺជាតារាចម្រៀងដ៏ល្បីនិងមានប្រជាប្រិយភាពជាខ្លាំងមួយរូប ប្រចាំផលិតកម្មសាន់ដេ។ ហើយក្នុងនោះដែរ បទជាច្រើនរបស់តារារូបស្រស់ម្នាក់នេះ នៅតែជាប់អារម្មណ៍មិត្តអ្នកស្ដាប់ មិនចេះធុញទ្រាន់ មិនចេះជិនណាយ មកទល់ពេលនះ ដែលមានបទជាច្រើនដូចជាបទ៖ ” នឹកតែមិនអាចជួប”, “នឹកបងស្ទើរដាច់ខ្យល់”, “ចង់ទៅកន្លែងមួយដែលគ្មានមនុស្សនៅ”, “ហេតុអី្វយកអូនលេងសើច”, “ដើរចេញដេីម្បីសេរីភាពបង” ព្រមទាំងនៅមានបទពីរោះៗជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។
យ៉ាងណាមិញកាលពីម្សិលមិញនេះផងដែរ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ គេបានប្រទះឃើញតារាចម្រៀង ដ៏មានប្រជាប្រិយភាពរូបនេះ បានធ្វើការង្ហោះវីដេអូ ពីសកម្មភាពច្រៀងលេងកម្សាន្តរបស់ខ្លួន នូវចម្រៀងមួយបទដែលមានចំណងជើងថា៖ “ខ្លាចគេឈឺតែមិនខ្លាចអូនទឹកភ្នែក” ។ បន្ទាប់ពីបានស្ដាប់បទនេះចប់រួចមក ធ្វើឲ្យអ្នកគាំទ្រ ជាច្រើនលាន់មាត់សរសើរគ្រប់គ្នាថា ពិតជាពីរោះរណ្តំខ្លាំងណាស់។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ៕