អភិបាលខេត្តគំរូមែន ឯកឧត្តម គួច ចំរើន អញ្ជើញពិនិត្យស្ថានភាពបរិស្ថាននៅតាមបណ្តោយឆ្នេរអូរឈើទាល និងសួរសុខទុក្ខដល់បងប្អូនបុគ្គលិកអនាម័យឆ្នេរ និងប្រជាការពារក្រុង ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន

អភិបាលខេត្ដព្រះសីហនុ ថ្មី ឯកឧត្ដម គួច ចំរើន បន្ទាប់ពីបានផ្ទេរភារកិច្ចមកកាន់ដំណែង អភិបាលខេត្ដព្រះសីហនុ រួចមក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែររស់នៅខេត្ដព្រះសីហនុផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្ដាខេត្ដផ្សេងទៀត ហាក់មានចិត្ដសប្បាយរីករាយ និងអំណរសាទរជាខ្លាំង ចំពោះចំណាត់ការ ក្នុងការកែលំអទីក្រុង ដែលស្ថិតនៅជាប់មាត់សមុទ្រនេះ អោយមានសម្រស់កាន់តែស្រស់ស្អាតវិញផងដែរ។

ដោយឡែក កាលពីម្សិលមិញនេះដែរ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Huy Bunleng News បានបង្ហោះទិដ្ឋភាពរូបថតជាច្រើនសន្លឺកស្ដីពី សកម្មភាព ឯកឧត្ដម គួច ចំរើន បានចុះទៅត្រួតពិនិត្យ សោភ័ណ្ឌភាពបរិស្ថានឆ្នេរ និងបានចែកថវិកាលើកទឹកចិត្ដមួយចំនួន ជូនទៅដល់បុគ្គលិកអនាម័យនៅទីនោះផងដែរ។

ក្នុងនោះដែរ លោក Huy Bunleng បានសរសេរប្រាប់ឱ្យដឹងថា៖”ក្រុងព្រះសីហនុ-រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យស្ថានភាពបរិស្ថាន នៅតាមបណ្តោយឆ្នេរ អូរឈើទាល និងសួរសុខទុក្ខដល់បងប្អូនបុគ្គលិកអនាម័យឆ្នេរ បុគ្គលិកក្រុមហ៊ុនសំរាម KSWM ប្រជាការពារក្រុង ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនដល់បងប្អូន អ្នកសម្អាតឆ្នេរទាំងអស់។ ដោយឡែកប្រជាការពារក្រុងព្រះសីហនុម្នាក់ឈ្មោះ ឈឺន ស ដែលរង គ្រោះ ដោយសារភ្លើង ឆេះ ផ្ទះនាពេលកន្លងទៅ ឯកឧត្តមអភិបាលខេត្ត ក៍បានជួយឧបត្ថម្ភថវិកា មួយលានរៀល ផងដែរ”៕

Related posts

Leave a Comment