អ្នកនាង ខ្ញុង បានចេញមុខបកស្រាយ រឿងសមត្ថកិច្ចចុះបង្ក្រាបផលិតផលគ្រឿងសំអាងម៉ាក N&K របស់ខ្លួន ដែលឡាយលក់រាល់ថ្ងៃ

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួមមកហើយ ដែលកាលពីថ្មីៗនេះ មានរឿងរ៉ាវដ៏កក្រើតពេញបណ្ដាញ សង្គម ហ្វេសប៊ុក ស្ដីពីផលិតផល N&K របស់តារាកំប្លែង អ្នកនាង ខ្ញុង ត្រូវបានសមត្ថកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះធ្វើការឆែកឆេរ ចំនួន២ទីតាំង ក្រោយសង្ស័យថា មិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបានសម្រេចធ្វើការដកហូតផលិតផលមួយចំនួនធំ ដើម្បីទៅពិនិត្យនៅក្រសួងមហាផ្ទៃ ថែមទៀតផង។

ទន្ទឹងនឹងនេះដែរ ចំពោះប្រតិបត្ដិការណ៏ខាងលើនេះដែរ បានធ្វើឡើង កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ វេលាប្រមាណ ម៉ោង ៨៖២០នាទីព្រឹក ដោយមានការដឹកនាំ និងសម្របសម្រួលពី លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រួមទាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវមួយនេះ ត្រូវបានផ្សព្វផ្សាយពេញបណ្ដាញ សង្គម ហ្វេសប៊ុករួចមក ស្រាប់តែកាលពីរសៀលថ្ងៃមិញនេះ ទី១០ ខែមករា ឆ្នាំ២០២០ អ្នកនាង ខ្ញុង បានធ្វើការឡាយវីដេអូ ដើម្បីឆ្លើយតបទៅកាន់មតិមួយចំនួនតូច ដែលបានប្រើប្រាស់ពាក្យសម្ដីជេ រប្រមា ថ មកលើអ្នកនាងផ្ទាល់ ទាក់ទងទៅលើរឿងខាងលើ ដោយគ្រាន់តែឃើញចំណងជើង អ្នកសារព័ត៍មាន បានដាក់ រួចហើយមិនបានចូលអានខ្លឹមសារខាងក្នុងឱ្យបានច្បាស់លាស់ជាមុនសិន បែរជាជេ រយកៗតែម្ដង។

Related posts

Leave a Comment