នាយក្រឹម និងក្រុមការងារ បានទៅចូលបុណ្យ កូនប្រុសនាយក្តិប ដែលទើបទទួលមរណភាព ឃើញហើយ ធ្វើឲ្យគ្រប់គ្នាស្ទើរទប់ទឹកភ្នែកមិនជាប់ទេ (មានវីដេអូ)

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងជើងចាស់ គឺ នាយ ក្តិប នោះ ។ នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ ក្នុងហ្វេសប៊ុកមួយឈ្មោះ “ពន្លឺ មង្គល សំអាងការ” ត្រូវជាកូនស្រីរបស់នាយ ក្តិប បានបង្ហោះវីដេអូ និងរូបភាពដ៏សោកសៅមួយ គ្រាដែល​ប្អូនប្រុស​របស់ខ្លួន និងជាតំណក់ឈាម​របស់ នាយក្ដិប​ បានទទួលមរណភាព ​ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្បែរ​វត្តខ្ទរ សង្កាត់​ព្រែកលាភ រាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២០។

ក្នុងនោះ នាយក្តិប រៀរាប់ទាំងទឹកភ្នែកជោគផ្ទាល់ នឹកស្តាយស្រណោះ ហើយប្រាប់សពកូនប្រុសថា “ប្តូរជីវិតឪមកកូន យកជីវិតឪទៅវិញទៅ ហើយហ្នែងនៅរស់វិញទៅ”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញលោក ហេង ឡុង បាន​បង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទាំងបញ្ជាក់សារខ្លីឲ្យដឹងថា៖ “នាយក្រឹម និងក្រុមការងារ បានទៅចូលបុណ្យកូនប្រុសនាយក្តិប ដែលទទួលមរណភាពនាពេលថ្មីៗនេះ។ សូមអំពាវនាវបងប្អូនសិល្បករសិល្បការនីទៅចូលរួមបុណ្យកូនប្រុសរបស់គាត់តាមសទ្ធាជ្រះថ្លា”។

ក្រោយពីឃើញទិដ្ឋភាពទាំងនេះហើយ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុក ចូល comment ថា៖ “អាណិតលោកពូណាស់ រន្ធត់ចិត្តណាស់”, អ្នកខ្លះបន្ថែមថា៖ “ទឹកចិត្តឪពុក” ហើយក៏មានអ្នកខ្លះទៀតបានបង្ហាញអារម្មណ៍ក្តុកក្តួលជាខ្លាំងផងដែរ៕

Related posts

Leave a Comment