អីយ៉ា! ខេមរៈ​ ​សិរីមន្ត​ ​បណ្តើរ​ភរិយា​ទៅ​ផ្អែមល្ហែម​នៅ​ខេត្តមណ្ឌលគីរី​ដូច​កំលោះ​ក្រមុំ​

​ចុងក្រោយ​នេះ​គេ​សង្កេតឃើញ​តារាចម្រៀង​ ​ខេមរៈ​ ​សិរីមន្ត​ ​តែង​បើក​ចំហ​ពី​ជីវិត​ឯកជន​ដោយ​ការ​បណ្តើរ​ភរិយា​រូប​ស្រស់​ចូលរួម​នៅក្នុង​កម្ម​វី​ធី​នានា​ដូច​តារា​រៀមច្បង​លោក​ ​ព្រាប​ ​សុវត្ថិ​ ​។​ ​អ្វី​ដែល​ចាប់​អារម្មណ៍​គ្រាន់តែ​ត្រលប់​មក​ពី​សម្តែង​នៅ​បារាំង​ភ្លាម​ ​ខេមរៈ​ ​សិរីមន្ត​ ​បណ្តើរ​ភរិយា​ទៅ​ផ្អែមល្ហែម​នៅ​ខេត្តមណ្ឌលគីរី​ដូច​កំលោះ​ក្រមុំ​ ​។​

​ទើប​បង្ហាញ​រូប​ភា​ពស្វី​ត​ស្វី​ត​ជាមួយ​ភរិយា​នៅ​ប្រទេស​បារាំង​មិនទាន់​បាន​ប៉ុន្មាន​ផង​ពេលនេះ​តារាចម្រៀង​ ​ខេមរៈ​ ​សិរីមន្ត​ ​បាន​បង្ហាញ​រូបភាព​ជាច្រើន​ទៀត​ជាមួយ​ភរិយា​ពេល​ដែល​លោក​ទៅ​កម្សាន្ត​នៅ​ខេត្ត​​មណ្ឌល​គី​រី​ដោយមាន​ការ​តុបតែង​ខ្លួន​ជា​ជនជាតិ​ទៀតផង​ ​។​ ​មានការ​សរសើរ​ថា​ទោះ​មានកូន​ដល់ទៅ​បី​​ក៏​ពិតមែនតែ​ ​ខេមរៈ​ ​សិរីមន្ត​ ​និង​ ​ភរិយា​ ​នៅតែ​មាន​ភាព​ល្អូកល្អើន​ដូច​គូស្នេហ៍​យុវវ័យ​ ​បើ​ក្រ​ឡែក​មើល​សម្រស់​របស់​ភរិយា​លោក​វិញ​ក៏​ស្រស់​ស្អាត​មិនចាញ់​តារា​ប៉ុន្មាន​ដែរ​ ​។​ ​មានការ​លើកឡើង​ថា​ពេល​ ​នេះ​ ​ខេមរៈ​ ​សិរីមន្ត​ ​កំពុង​ដើរតាមគន្លង​លោក​ ​ព្រាប​ ​សុវត្ថិ​ ​ដោយ​បើក​ចំហ​ពី​ជីវិត​ឯកជន​ជាពិសេស​ ​តែង​នាំ​ភរិយា​ទៅតាម​នៅពេល​ទៅ​ច្រៀង​នៅ​បរទេស​ ​។​ ​

​ពេលនេះ​ ​ខេមរៈ​ ​សិរីមន្ត​ ​កាន់តែ​មាន​ប្រជាប្រិយ​ភាព​ដោយ​លោក​មាន​សកម្ម​ភាព​ថ្មី​ៗ​ជាច្រើន​ហើយ​ ​ថែមទាំង​ក្តោប​បាន​តំណែង​ជា​អ្នកតំណាង​ឱ្យ​រថយន្ត​ថែមទៀត​ផង​ ​។​ ​ថ្មី​ៗ​នេះ​លោក​ទើប​ត្រលប់​មក​ពី​ ​សម្តែង​នៅ​ប្រទេស​បា​រំាង​ផង​ដែរ​​។​​

Related posts

Leave a Comment