អីយ៉ា កូនគេងលក់បាត់ អ្នកនាង ឪក សុគន្ធកញ្ញា​និងស្វាមី ឆ្លៀតផ្អែមល្ហែមតែ ២ នាក់ឃើញហើយលើសជាតិស្ករ

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តដឹងរួចមកហើយថា អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងដ៏ល្បី បានបាត់មុខពីសិល្បៈមួយរយៈបន្ទាប់ពី​ បានសម្រាលកូនប្រុស មួយរូបមានមុខមាត់គួរឲ្យខ្នាញ់ខ្លាំងណាស់។ទន្ទឹមនឹងនេះដែរ ក្រោយពីបានរៀបការ និងមានកូនប្រុសរួចមក តារារូបនេះ តែងតែបង្អួតពីសុភមង្គលក្នុងក្រុមគ្រួសារ​ មានស្វាមីចេះយល់ចិត្ត និងថ្នាក់ថ្នមមិនឲ្យទាស់ចិត្ត។លើសពីនេះ ទោះជា សុគន្ធកញ្ញា និងស្វាមី រវល់មើលថែកូនបែបណា ក៏មិនភ្លេចឆ្លៀតពេលកសាងសេចក្ដីសុខ និងរំលឹកអនុស្សាវរីយ៍ចាស់ៗ ជាមួយគ្នានោះដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះរូបភាពជាមួយម្ចាស់បេះដូង ជាច្រើនសន្លឹក​ក្នុងសកម្មភាពស្វីតៗ មានការថើបគ្នា បង្ហាញស្នាមញញឹមស្រស់ថ្លា មើលទៅពិតជាពោរពេញ ដោយក្ដីសុខជំនួសតែម្ដង។ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យបណ្ដាហ្វេនៗទាំងអស់ រំភើបចំពោះក្ដីស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេណាស់ ថែមទាំងប្រាថ្នាចង់បាន ជីវិតគូដូច តារាស្រីរូបនេះទៀតផង៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment