សូមជួយគាត់ផង! ពេលនេះតារាកំប្លែងជើងចាស់អ្នកនាង សំ ប៉ូលីដា កំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

ភ្នំពេញ ៖ បេី​និយាយ​ពី​អ្នក​នាង​ សំ​ ប៉ូលីដា​ ប្រិយ​មិត្ត​ជាច្រើន​ប្រាកដជា​បានស្គាល់​ច្បាស់​រួច​មកហើយ​ ដែល​អ្នកនាង​គឺ​ជា​អតីត​តារា​កំប្លែង​មួយ​រូប​ដ៏មាន​ប្រជាប្រិយភាព​ និង​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​យ៉ាង​ខ្លាំង​កាលពី​ជាង​ ១០ឆ្នាំមុននេះ​ បេីទោះបីជា​បាត់មុខ​ក្នុង​វិថី​សិល្បៈ​អស់​ពេល​យ៉ាង​យូរមកហេីយក្តី​ ក៏តារាកំប្លែងស្រីរូបនេះ​នៅតែជា​ទី​ចាប់អារម្មណ៍​សម្រាប់​មហាជន​ជាច្រើន​ផងដែរ​។ដោយឡែក ក្រឡេកមកមើលពេលបច្ចុប្បន្ននេះវិញ បន្ទាប់ពីអ្នកនាង សំ ប៉ូលីដា បានបាត់វត្ដមានពីការងារ​សិល្បៈ​អស់មួយរយៈពេលដ៏ធំរួចមក ស្រាប់តែនៅមុននេះបន្ដិច

នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក សិល្បករកម្ពុជា របស់លោក អុឹម ជីវ៉ា បានសរសេរប្រាប់ឱ្យដឹងថា៖”តារាចម្រៀង និងកំប្លែង អ្នកនាង សំ ប៉ូលីដា កំពុងសង្រ្គោះបន្ទាន់ ដោយសារជំងឺបេះដូងធ្វើទុក្ខ។ ពេលនេះ គាត់កំពុងស្ថិតនៅមន្ទីរពេទ្យឯកជនមួយនៅម្តុំជ្រោយចង្វារត្រើយខាងកើត”។​ ដូចនេះ​ សូម​ប្រិយមិត្ត​មេត្តា​ជួយ​ស៊ែរបន្តដេីម្បី​ឲ្យ​សប្បុរសជន​បានឃេីញផង​ នឹងបាន​ជួយ​ជាថវិកា​ខ្លះក្នុងការ​ជួយសម្រាល​ដល់​ថ្លៃព្យាបាលក្នុង​មន្ទីរពេទ្យ​។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment