មិនធម្មតា! កប់តែម្តង រកសុីកាក់កបខ្លាំង ពេលនេះកញ្ញា​ ម៉ាក់​ សែន​សូនីតា​ ហៅ​ តូតា​ មាន​បំណង​បេីក​មុខ​ជំនួញ​ថ្មី​មួយ​ទៀត​ គឺ

កញ្ញា​ ម៉ាក​ សែនសូនីតា​ ហៅ​ តូតា​ គឺជាតារាសម្ដែងស្រី ដែលមានរូបសម្រស់ស្រស់ស្អាត​ មាន​រាងស្វែល​ និងមាន​ទម្រង់​មុខ​ស្អាតបែបកូនកាត់​ ដែលជា​អំណោយ​ផល​បែបធម្មជាតិគួរ​ឲ្យ​ទាក់ទាញ​ ហេីយ​បច្ចុប្បន្ន​នេះ​ តារា​សម្ដែង​ស្រី​រូប​នេះ​ មិនត្រឹមតែ​ទទួលបាន​នូវ​ប្រជាប្រិយភាព​ខ្លាំង​នោះទេ​ រូបនាងថែមទាំងជា​ថៅកែស្រីវ័យក្មេងទៀតផង។

ដោយ​ឡែក​ មួយ​រយៈពេល​មកនេះ​ បន្ទាប់​ពី​ជិត​ដល់​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​​ គេសង្កេត​ឃើញថា​ តារា​សម្ដែង​ដ៏​មាន​ទេពកោសល្យ​ និង​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​រូបនេះ​ បាន​បង្ហាញ​ពី​ចំណង​ស្នេហ៍​យ៉ាង​ស្អិត​រមួត​ជាមួយ​គូ​ស្នេហ៍​ លោក ប៉ូ វិបុល​ អ​នា​គត​ស្វាមី​ដែលត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ពាណិជ្ជករ​ខ្មែរមួយរូបមាន​ទ្រព្យ​ស្តុក​ស្តម្ភ​ ។

ជាមួយ​គ្នា​នេះ​ដែរ​ អ្វីដែល​គួរឲ្យ​ចាប់អារម្មណ៍​សម្រាប់​មជ្ឈដ្ឋាន​​មហាជន​ ក៏ដូចជា​បណ្តាអ្នក​គាំទ្រ​របស់​ខ្លួន​នោះ​ កញ្ញា ម៉ាក់ សែន​សូ​នី​តា​ ហៅ​ តូតា​ បាន​បញ្ចេញ​នូវ​រូបភាព​ Pre-Wedding ជាច្រើន​សន្លឹក​ រហូត​ធ្វើ​ឲ្យ​មានការ​កោតសរសើរ​មិន​ដាច់​ពី​មាត់​នោះឡើយ​ ដែលពិតជា​ស្រស់​ស្អាត​ ក៏ដូចជា​សាកសម​នឹងគ្នា​ខ្លាំង​តែម្តង​។

ទន្ទឹម​នឹង​ភាព​ជោគ​ជ័យ​ក្នុង​វិស័យ​មុខ​ជំនួញ​ អាហារ «​ផែ​សមុទ្រ​»​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​ដំណើរការ​បានជា​ច្រើន​សាខា​ផង​ដែរនោះ​ ស្រាប់តែ​កាល​ពី​ម្សិលមិញ​នេះ​ កញ្ញា​ ម៉ាក់​ សែន​សូនីតា​ ក៏មានបំណងនឹង​បេីក​មុខ​ជំនួញ​ថ្មី​ទៀត​ផងដែរ​ ដោយ​ក្នុង​នោះ​រូប​នាង​បានមានការ​លេីកឡេីង​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ថា៖​«បើខ្ញុំបើកលក់មាស មានអ្នកមកជួយទិញអត់ណ៎»។ សូម​ជម្រាប​ដែរថា​ កញ្ញា​ ម៉ាក់​ សែន​សូនីតា​ និង​គូស្នេហ៍​ គ្រោងនឹងរៀប​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ទី១៦​ ខែ​មីនា​ ឆ្នាំ​២០២០​ ឆាប់​ៗ​ខាង​មុខ​នេះ​ ដែលនឹង​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ ក៏ដូចជា​អ្នក​សិល្បៈ​ចូល​រួម​មិន​តិចនាក់នោះទេ។

Related posts

Leave a Comment