តោះទស្សនាទិដ្ឋភាពមង្គលការ កូនស្រី ឧកញ៉ា ទ្រី ភាព ព្រឹកមិញនេះ ពិតជាអធិកអធមណាស់ អមដោយផ្កាចំរុះពណ៌ គួរឲ្យគយគន់

កាលពីព្រឹកមិញនេះ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រី បង្កើត សម្ដេចតេជោ ហ៊ុន សែន បានទៅចូលរួមក្នុងពិធីមង្គលការ កូនស្រី ឧកញ៉ា ទ្រី ភាព ដែលបានរៀបចំឡើង យ៉ាងអធិកអធម ខ្លាំងណាស់ ជាមួយការតុបតែង រោងពិធីស្រ់ស្អាត ប្លែកគួរឲ្យគយគន់ ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនផងដែរ។

លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុក ថា៖ “ដឹកដៃកូនស្រី លោក ឧកញ៉ា ទ្រី ភាព ចៅស្រី ទ្រី ដាលីន និងចៅប្រុស សេង រ៉ាទី យាយសុំជូនពរដល់ចៅទាំងពីរ ឲ្យមានសេចក្ដីសុខ ក្នុងជីវិតអាពាហ៍ពិពាហ៍ ដល់ចាស់ព្រេង ចាស់ព្រឹទ្ធ ល្ងាចទៅចូលរួមការ ប្អូនស្រីរបស់ K 01.10.1.2020″៕

Related posts

Leave a Comment