អីយ៉ា! ទើបតែតូចប៉ុណ្ណឹង កូនប្រុសសុគន្ធកញ្ញា ចេញរកលុយឲ្យម្តាយបាត់!

ភ្នំពេញ៖ កំពូលតារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងឱក សុគន្ធកញ្ញា ទោះបីជាទើបតែនឹងសម្រាកកូនរួចយ៉ាងណាក្តី ក៏ប៉ុន្តែតារាស្រីរូបនេះនៅតែមានហាងឆេង និងមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រដដែល ខណៈពេលដែលហ្វេនជាច្រើន រង់ចាំការវិលចូលសិល្បៈរបស់នាងតែម្តង។

មកទល់នឹងពេលនេះរយៈពេលប៉ុន្មានខែមកហើយ នាងក៏បានវិលចូលសិល្បៈធ្វើការងារតាមធម្មតាវិញ ស្របពេលដែលកាលពីពេលថ្មីៗនេះ នាងក៏បានបីកូនជាទីស្រលាញ់ ទៅធ្វើការជាមួយជាលើកដំបូង ធ្វើឲ្យហ្វេនជាច្រើនភ្ញាក់ផ្អើល និងសរសើរដល់រូបនាងគ្រប់គ្នា។

ទោះបីជាកូនទើបបានប៉ុន្មានខែយ៉ាងណាក្តី តែមើលទៅកូនប្រុសនាងពិតជាមានហាងឆេងមិនធម្មតា បានចេញធ្វើការថតស្ពត រកលុយឲ្យម្តាយឪពុកបាត់ទៅហើយ ស្របពេលដែលមុខមាត់របស់ក្មេងតូច Chalies ស្រស់ស្អាត មានថ្ពាល់ខួចមានមន្តស្នេហ៍តាំងតែពីក្មេងតែម្តង។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនពិតជារំភើប និងសរសើរដល់នាង ដែលមិនត្រឹមតែរក្សាប្រជាប្រិយភាពរបស់ខ្លួន ក្រោយសម្រាលកូននោះទេ ក៏ប៉ុន្តែនាងក៏នាំកូនប្រុសមកធ្វើការរកលុយជាមួយថែមទៀត៕

Related posts

Leave a Comment