ពិធីបូជា ស ព ប្អូនស្រីរបស់លោក អុឹង រដ្ឋា ហៅ ទុយ នឹងចាប់ផ្តើមនៅ វេលាម៉ោង6:30 ល្ងាចនេះហើយ នៅវត្តប្រជុំសាគរ ជ្រោយចង្វា

កាលពីម្សិលមិញ លោក ហេង ឡុង បានបង្ហោះសារមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ប្អូនស្រីរបស់លោក អុឹង រដ្ឋា ហៅ ទុយ ពិធីករដ៏ល្បីនៅទូរទស្សន៍ ctn បានទទួលមរណភាព អាយុ 39 ឆ្នាំ ស្លាប់ដោយជំងឺដុំសាច់ក្នុងខួរក្បាល វេលាម៉ោង 6:25ល្ងាច ថ្ងៃទី 9 ខែមករា ឆ្នាំ 2020 នេះ សពតំកល់នៅវត្ត ប្រជុំសាគរ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ជិតសណ្ឋាគារសុខា។ 077 355 355 / 069 333 314”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០ អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់បន្ថែមថា៖ “ពិធីបូជាសពនិងចាប់ផ្តើមនៅវេលាម៉ោង6:30ល្ងាចនេះ នៅវត្តប្រជុំសាគរជ្រោយចង្វា​ ជំនួសមុខអោយគ្រួសារលោក អុឹង រដ្ឋា ហៅទុយ និង កញ្ញា អុឹង និមល នាងខ្ញុំសូមគោរពអញ្ជេីញដល់មិត្តភក្តិបងប្អូនទាំងអស់មេត្តាអញ្ជើញចូលរួមផង។ ទីតាំងនៅវត្ត ប្រជុំសាគរ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ជិតសណ្ឋាគារសុខា។ 077 355 355 / 069 333 314″៕

Related posts

Leave a Comment