បុរសជាជនជាតិរៀតណាមម្នាក់ត្រូវចាប់ខ្លួន ដោយង្ស័យថាលួចដុតព្រៃនៅអូស្ត្រាលី

បរទេស៖ ជុំវិញរឿងរ៉ាវឆេះព្រៃនៅអូស្ត្រាលី ឈានដល់ឃាត់ខ្លួនបុរសវៀតណាមម្នាក់រស់នៅរដ្ឋ New South Wales ដោយរងការរងការជាប់សង្ស័យថា បានលួចដុតព្រៃនៅឯប្រទេសអូស្ត្រាលី បង្ករឲ្យមានការខូចខាតជាច្រើន និងប៉ះពាល់ដល់ការរស់នៅមនុស្ស-សត្វជាច្រើនផងដែរ។

ជនស្ស័យជាជនជាតិវៀតណាមនោះ មានឈ្មោះ Michael Truong អាយុ៣៦ឆ្នាំ គ្មានទីលំនៅច្បាស់លាស់ (មានដើមកំណើតជាជនជាតិវៀតណាម) ត្រូវបានចាប់ខ្លួនដោយអ្នកស្រុក Johnsonville ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគខាងកើតនៃក្រុង Bairnsdale។ យោងតាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើនមានការខឹងសម្បារនឹងបុរសរូបនោះយ៉ាងខ្លាំង ពេលឃើញលោកបង្ហាញខ្លួននៅឯតុលាការ Bairnsdale Magistrates

ប្រជាជនដែលរស់នៅតំបន់នោះផ្ទុះការខឹងសម្បារយ៉ាងខ្លាំងហើយបានស្នើរសុំឲ្យតុលាការកាត់ទោសប្រហារជីវិ.តបុរសតែម្តង ដោយសារតែមានមនុស្សយ៉ាងហោចណាស់៣នាក់បានបាត់ប.ង់ជីវិត សត្វព្រៃរាប់រយលានក្បាលបានស្លា.ប់ និងព្រៃឈើរាប់សិបហិចតាត្រូវបានបំផ្លាញ ដោយសារតែភ្លើងឆេះព្រៃនោះ។ ខណៈពេលនេះ ជនសង្ស័យត្រូវបានបន្តឃុំខ្លួននៅឡើយ និងរងចាំឡើងតុលាការជាថ្មីម្តងទៀតនៅខែមេសាខាងមុខ៕

Related posts

Leave a Comment