លោកជំទាវ ហាក់ ដាណា ភរិយាឯកឧត្ដម ហ៊ុន គីមជាតិ បានប្រកាសចូលបុណ្យ ស ព កូនប្រុសតារាកំប្លែង នាយ ក្ដិប នូវថវិកាចំនួន

កាលពីយប់ម្សិលមិញនេះ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ដំណឹងដ៏សែនក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារតារាកំប្លែងជើងចាស់ នាយ ក្ដិប ដែលបច្ចុប្បន្នបានកំពុងតែមានជំងឺប្រចាំកាយដ៏រាំរ៉ៃជាច្រើនមុខនោះ ស្រាប់តែជួបរឿងអកុសលមួយ ដែលកូនប្រុស ជាអ្នកស្នងត្រកូលរបស់លោក បានទទួលមរណ ភាព ព្រោះតែជួបគ្រោះថ្នាក់ចរាចរណ៏។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះ ពន្លឺ មង្គល សំអាងការ ដែលគាត់ត្រូវជាកូនស្រី នាយ ក្ដិប បានបង្ហោះទិដ្ឋភាពវីដេអូជាច្រើន ស្ដីពីពិធីបុណ្យស ពប្អូនប្រុសរបស់ខ្លួន និងបានភ្ជាប់សារដ៏ក្រៀមក្រំមួយឃ្លាថា៖”អូនសម្លាញ់ទៅចោលបងហេីយ​ សូមអោយប្អូនទៅអោយបានសុខចុះ”។

យ៉ាងណាមិញ បន្ទាប់ពីទទួលបានដំណឹងដ៏រន្ធ ត់ ចំពោះមរណ ភាពកូនប្រុសតារា កំប្លែង នាយ ក្ដិប រួចមក នាខណៈមុននេះបន្ដិច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ លោកជំទាវ ហាក់ ដាណា ភរិយាឯកឧត្ដម ហ៊ុន គីមជាតិ បានប្រកាសចូលបុណ្យស ព កូនប្រុសតារាកំប្លែង នាយ ក្ដិប ចំនួន ១,២០០,០០០រៀល ស្មើនឹង ៣០០ដុល្លារ តាមរយៈលោក K01ផងដែរ។

សូមជម្រាបផងដែរថា ចំពោះហេតុការណ៏គ្រោះ ថ្នាក់ចរាចរណ៏ខាងលើនេះ បានបង្កឡើងដោយរថយន្ដមួយគ្រឿងម៉ាក នីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-3961 បានបុកមកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HR-8111 ដែលគ្រប់គ្នាស្គាល់ថា ត្រូវជាកូនប្រុសតារាកំប្លែង នាយ ក្ដិប បណ្ដាលធ្វើឲ្យស្លា ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦អា ស្ពានទី១ ក្បែរវត្តខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពោល គឺនៅក្បែរផ្លូវបត់ចូលផ្ទះផងដែរ។

Related posts

Leave a Comment