អីយ៉ា លេចមុខសុទ្ធតែ បុគ្គល និងតារាល្បីៗ ក្នុងពិធីឡើងគេហដ្ឋានថ្មី របស់ តារាចម្រៀង ចឺម ម្នាក់ៗតែងខ្លួនស្អាតៗណាស់

នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០ គេឃើញ ពិធីឡើងផ្ទះថ្មី របស់ លោក សុខ មេសា ហៅ ចឺម ដែលបានធ្វើជូនឪពុកម្ដាយ មើលទៅពិតជាអធិកអធមណាស់ ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងសាច់ញាតិយ៉ាងច្រើន គួរឲ្យកក់សំគាល់។ ហើយ កម្មវិធីនេះ រៀបចំធ្វើឡើង នៅ ភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ចំណែកកម្មវិធីនៅពេលល្ងាចនេះ វិញ គឺមានការជួបជុំ ញុាំអាហារជុំគ្នា ព្រមទាំងមានការចូលរួមពីសំណាក់បុគ្គល និងតារាល្បីៗ លេចមុខក្នុងកម្មវិធីនេះផងដែរ ក្នុងឈុតសំលៀកបំពាក់ស្រស់ស្អាតណាស់ ដែលមានដូចជា នាយ ពាក់មី, លោកតា វិចទ័រ, បាន មុន្នីល័ក្ខ, ស្រីអ៊ិត, អ្នកនាង ភីម ព្រមទាំងតារាល្បីៗជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរទៅទស្សនាទិដ្ឋភាពទូទៅនៃពិធីនេះទាំអស់គ្នា៕

Related posts

Leave a Comment