ដំណឹងល្អសម្រាប់បងបង្អូន! តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ត្រូវការជ្រើសរើសកម្មករ និយោជិតចំនួន ពី៥០០០ ទៅ១០,០០០នាក់

នៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ គេប្រទះឃើញ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះសារនូវដំណឹងល្អមួយ ដែលតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ត្រូវការជ្រើសរើសកម្មករ និយោជិតចំនួន ពី៥០០០ ទៅ១០,០០០នាក់។ ក្នុងនោះ ឯកឧត្តម ក៏បានបន្ថែមទៀតថា៖

“ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ បានទៅទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដោយក្នុងនេះ លោកអគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានលើកឡើងថា ចាប់ពីពេលនេះ រហូតដាច់ឆ្នាំ២០១៩ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុត្រូវការជ្រើសរើសកម្មករ និយោជិតចំនួន ពី៥០០០ ទៅ១០,០០០នាក់ ។

សូមប្រជាពលរដ្ឋដែលមានបំណងចង់ធ្វេីការ សូមទំនាក់ទំនងមកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផ្ទាល់ ឬអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 096 3509 096 088 4796 802 ។”៕

Related posts

Leave a Comment