កប់សារី! ពិធីឡើងគេហដ្ឋានថ្មី របស់ ចឺម ធ្វើជូនឪពុកម្តាយ នៅល្ងាចនេះ ពិតជាអធិកអធម ណាស់ ថែមទាំងមានតារាល្បីៗចូលរួមទៀត (មានវីដេអូ)

កាលពីព្រឹកមិញនេះ នាថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០ គេឃើញ ពិធីក្រុងពាលី សែនព្រះភូមិ ឡើងផ្ទះថ្មី របស់ លោក សុខ មេសា ហៅ ចឺម ដែលបានធ្វើជូនឪពុកម្ដាយ មើលទៅពិតជាអធិកអធមណាស់ ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងសាច់ញាតិយ៉ាងច្រើន គួរឲ្យកក់សំគាល់។ ហើយ កម្មវិធីនេះ រៀបចំធ្វើឡើង នៅ ភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

គេហដ្ឋានដ៏ធំ របស់តារាចម្រៀង ចឺម នេះធ្វើឡើងសម្រាប់អ្នកមានគុណរបស់ខ្លួន ក្នុងទំហំទឹកប្រាក់ ប្រមាណ​ជា ២០ ម៉ឺន​ដុល្លារ ​ដែលមាន ៧ ​បន្ទប់ ។ ចំណែកកម្មវិធីពេលល្ងាចនេះវិញ នៃពិធីឡើងគេហដ្ឋានថ្មីនេះ គឺចាប់ពីម៉ោង៤តទៅ ព្រមទាំងមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនដួង និងភ្ញៀវកិត្តិយសយ៉ាងច្រើន ក្នុងឈុតសំលៀកបំពាក់យ៉ាងស្រស់ស្អាតគ្រប់ៗគ្នា។ តោះកុំឲ្យខាតពេលយូរ ទៅទស្សនាទិដ្ឋភាពទូទៅនៃពិធីនេះ នៅពេលល្ងាចទាំងអស់គ្នា៕

Related posts

Leave a Comment