ចូលរួមរំលែកទុក្ខផង! អូនស្រីរបស់លោក អ៊ឹង រដ្ឋា ហៅទុយ បានទទួលមរណភាពហើយ ពេលនេះស ព បានដឹកមកតំកល់នៅ វត្តប្រជុំសាគរ ដើម្បីប្រារព្វពិធីបុណ្យ តាមព្រះពុទ្ធសាសនា

នៅវេលាម៉ោង ជិត៧យប់ នាថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០ នេះ គេប្រទះឃើញក្នុងហ្វេសប៊ុករបស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារ ព្រមទាំងរូបភាព ដ៏ក្រៀមក្រំមួយ ដែលកើតប៉ះចំលើក្រុមគ្រួសារ លោក អ៊ឹង រដ្ឋា ហៅទុយ ។ ក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមទៀតថា៖

“សពប្អូនស្រីរបស់លោក អ៊ឹង រដ្ឋា ហៅទុយ បានដឹកមកតំកល់នៅវត្ត ប្រជុំសាគរ ដើម្បីប្រារព្វពិធីបុណ្យតាមព្រះពុទ្ធសាសនា ដូច្នេះសូមបងប្អូនញាតិមិត្តជិតឆ្ងាយអញ្ជើញចូលរួមពិធីបុណ្យដើម្បីរំលែកទុក្ខគ្រួសារគាត់ផង”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញអារម្មណ៍សោកស្តាយជាខ្លាំង ព្រមទាំងបានបង្ហោះសារចូលរួមរំលែកទុក្ខគ្រួសារសពផងដែរ៕

Related posts

Leave a Comment