មិនធម្មតា! ពិធីហែរជំនួនសម័យថ្មីមិនធ្លាប់មាន ចាក់ធុងបាសរាំបណ្ដើរហែរបណ្ដើរពិតជាទំនងសប្បាយណាស់ (មានវីដេអូ)

ជាការពិតណាស់ ពិធីរៀបអាពាហ៍ពិពាហ៍ គឺជាពិធីមួយ របស់ជនជាតិខ្មែរ តាំងពីបុរាណកាលមក ដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំ មនុស្សប្រុស និងមនុស្សស្រី ឲ្យក្លាយជាប្ដីប្រពន្ធនឹងគ្នា ដើម្បីសាងសុភមង្គល។ ពិធីមង្គលការ នៅកម្ពុជាមានដើមកំណើត ចាប់តាំងពីដើមសតវត្ស៍ទី១ ដែលកើតចេញពីរឿងព្រេងនិទានខ្មែរមួយឈ្មោះថា រឿងព្រះថោងតោងស្បៃនាងនាគ។កាលពីបុរាណ ពិធីមង្គលការ ត្រូវបានគេ ធ្វើឡើងរយៈពេល ៣ថ្ងៃ ប៉ុន្ដែបុច្ចប្បន្ននេះ ត្រូវគេបាន បំព្រួញពិធីមួយនេះ ឲ្យមកនៅត្រឹមតែមួយថ្ងៃប៉ុណ្ណោះ គឺចាប់ពីពេលព្រលឹម គេត្រូវហែរកូនកម្លោះទៅកាន់ផ្ទះកូនក្រមុំដោយ នាំយកគ្រឿងភស្តុភារទៅជាមួយផង។ បន្ទាប់មក គេក៏រៀបចំពិធីផ្សេងៗទៀតជាបន្តបន្ទាប់។រហូតដល់ពេលល្ងាច គឺជាកម្មវិធីសប្បាយ កាត់ផ្លែឈើ

និងពិសារភោជនីអាហារ ដែលរៀបចំនៅភោជនីយដ្ឋាន ឬគេហដ្ឋានខាងស្រីជាកិច្ចបញ្ចប់ពិធី ដោយមានគូស្វាមីភរិយាថ្មី ឪពុកម្ដាយខាងប្រុស ខាងស្រីនិងអមដោយយុវជន យុវនារីជាអ្នកកំដរ ឈរនៅច្រកចូលរោងពិធី ដើម្បីចាំទទួល និងជូនវត្ថុ អនុស្សាវរីយ៍ ទៅកាន់ភ្ញៀវកត្ដិយស ដែលបានអញ្ជើញមកចូលរួម។ដោយឡែក ក្រឡែកមកមើលអំពីទិដ្ឋភាពវីដេអូមួយ កាលពីព្រឹកមិញនេះ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ មានរឿងដ៏គួរឲ្យចាប់អារម្មណ៏មួយពីសំណាក់មហាជន ដែលជាអ្នកនិយមលេងបណ្ដាញសង្គម ហ្វេស ប៊ុក

បានធ្វើការឡាយ និងស៊ែរចែករំលែកតៗគ្នាយ៉ាងច្រើន ដោយពិធីហែរជំនូន ក្នុងពិធីមង្គលការមួយ បានធ្វើការដង្ហែកូនកំលោះ មកកាន់ផ្ទះកូនក្រមុំ អមមកជាមួយការដាក់ប៉ាស់ រាំយ៉ាងសប្បាយរីករាយឡើងផ្អើលតែម្ដង។ក្នុងនោះដែរ ចំពោះទិដ្ឋភាពវីដេអូ ដែលបង្ហោះឡើង ដោយម្ចាស់គណនី ហ្វេសប៊ុកមួយ មានឈ្មោះ Nadet HDphoto បានសរសេរប្រាប់ឱ្យដឹងថា៖”សប្បាយខប់ៗ ពិធីហែជំនូនចូលរោងការថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ របស់ ម្ចាស់ចំការខ្នុរ ខេត្តប៉ៃលិន ថតដោយទូរស័ព្ទ Oppo”។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment