មិនធម្មតា! លើកទី១ ភរិយា ខេមរៈ សិរីមន្ត ច្រៀងសម្លេងពីរោះមិនណយទេ (មានវីដេអូ)

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោកខេមរៈ សិរីមន្ត កាន់តែមានហាងឆេងខ្លាំងនៅក្នុងការងារសិល្បៈ ស្របពេលដែលជីវិតគ្រួសារកាន់តែមានក្តីសុខកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់។

ដោយឡែកបើងាកទៅមើល ការតែងខ្លួនក៏ដូចជារូបរាងរបស់លោក បច្ចុប្បន្ននេះកាន់តែស្រស់សង្ហាគួរឲ្យសរសើរ ជាមួយនឹងស្ទាយ៍តែងខ្លួនសង្ហាកម្លោះៗសុំចាញ់ រីឯភរិយាលោកក៏មិនណយដែលទោះមានកូន៣រួចមកហើយយ៉ាងណាក្តី។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងវីដេអូមួយ​របស់ភរិយាតារារូបនេះ ខណៈពេលដែលវីដេអូនេះពិតជាវីដេអូដ៏កម្រខ្លាំង មិនធ្លាប់បានឃើញភរិយាលោកបានច្រៀងពីមុនមកនោះទេ។ ដោយក្នុងនោះសម្លេងក៏ដូចជាកាយវិការមិនចាញ់តារាអាជីពប៉ុន្មានទេ រីឯទឹកដមក៏ពីរោះគួរឲ្យសរសើរ។

តាមរយៈវីដេអូមួយនេះ បានទទួលបានការសរសើរ និងភ្ញាក់ផ្អើលដល់ហ្វេនៗមួយចំនួន ដែលពិតជាកម្រឃើញភរិយារបស់លោក បញ្ចេញសម្លេង ច្រៀងយ៉ាងពីរោះបែបនេះពីមុនមកនោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

Related posts

Leave a Comment