តោះទស្សនាទិដ្ឋភាព ពិធីកាត់ខ្សែបូរចូលនៅផ្ទះវីឡាថ្មីរបស់នាយ ចឺម ដែលមានតម្លៃជាង២០ម៉ឺនដុល្លារគឺភ្ញៀវចូលរួមសុទ្ធតែពាក់ពណ៌មាសតែម្ដង (មានវីដេអូ)

ភ្នំពេញ ៖ ដូចប្រិយមិត្តដឹងហើយថាបញ្ហា នាយចឺម ទើបតែបានស្ងប់ស្ងាត់ទៅវិញប៉ុន្មានថ្ងៃនេះ ដោយនាយមិនបានឈប់សម្រាកអោយយូនោះទេ ក្រោយរងរបួសដោយត្រូវគេវាយ ដោយនាយចឺម បានឡើងច្រៀងនៅតាមបណ្តាលខេត្តជាធម្មតា ហើយក៏ធ្វើឲ្យមហាជនសរសើរផងដែរ។ហើយអ្វីដែលកាន់តែធ្វើឲ្យនាយចឺមកាន់តែរំភើបនោះគឺ ថ្ងៃឡើងគេហដ្ឋានថ្មីតម្លៃ ជាង ២០ម៉ឺនដុល្លា ដែលជាញើសឈាមនាយធ្វើជូនអ្នកមានគុណទាំងពីរ និងធ្វើឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២០ ដោយនាយចឺម បានអញ្ជើញអ្នកសិល្បៈជាច្រើនអោយចូលរួម

ជាពិសេសក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់នាយ ភ្ញៀវទាំងអស់តម្រូវអោយស្លៀកសំលៀកបំពាក់ពណ៌មាសផងដែរ ដោយសារតែនាយចឺមស្រលាញ់ពណ៌មាស សូម្បីរបស់ប្រើប្រាស់ក្នុងផ្ទះដូចជាវាំងនង

សំភារៈបន្ទប់ទឹកក៏នាយចឺមរើសយកពណ៌នេះដែរ។គួរបញ្ជាក់ថា គេហដ្ឋានថ្មីតម្លៃ ជាង២០ ម៉ឺនដុល្លា មានទីតាំងស្ថិតនៅភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពិធីនេះចាប់ពីម៉ោង៤ រសៀលតទៅ។ បើតាមវីដេអូមួយ ដែលនាយក្រូច ជាពូនាយចឺមបានបង្ហោះ កម្មវិធីឡើងផ្ទះធំស្កឹមស្កៃរបស់នាយចឺម មានទាំងពិធីហែរជំនួនចូលផ្ទះថ្មី កាត់ខ្សែបូរ និងរបាំជូនពរថែមទៀត មើលទៅហាក់ប្លែកម្យ៉ាងដែរ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment