រំភើបខ្លាំងណាស់! ទីបំផុត ថៅកែហាងពេជ្រ បានជួប មីងម្នាក់នេះហើយ ដែលសុំឆ្អឹងត្រីគេ យកមកឲ្យកូនៗ ហូបជាមួយបាយ​ នៅសៀមរាប ថែមទាំងឲ្យដើមទុន ទុកប្រកបរបរ មួយនេះទៀត

នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ ថៅកែហាងពេជ្រ បានទៅជួប មីងម្នាក់ដែលសុំឆ្អឹងត្រីមកឱ្យកូនៗហូបជាមួយបាយ​ នៅសៀមរាប ហើយ។ ថៅកែរូបនេះ បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា៖

“បានជួប​ហើយ​ មីងម្នាក់ដែលសុំឆ្អឹងត្រីមកឱ្យកូនៗហូបជាមួយបាយ​ នៅសៀមរាប។ មើលទៅ ពិតជាពិបាកមែន គាត់គ្មានមុខរបរ ព្រោះគ្មានដើមទុន ដើរបោកខោអាវឱ្យគេ រកតែមួយរស់មិនបានផង។ កាន់តែអាណិតនោះ ឃើញកូនៗគ្មានខោអាវស្លៀកពាក់​ជាប់ខ្លួនផង។ ហឹម… ជីវិត​ អីក៏ពិបាកយ៉ាងនេះ។

សួរគាត់ដឹងច្បាស់ ថាកូនទាំងអស់ ១០នាក់ ស្លាប់អស់៣ ផ្ញើនឹងគេ ៤នាក់ ហើយ​នៅជាមួយ៣នាក់ ស៊ីអត់ស៊ីឃ្លានជាមួយគ្នា។ បើប្ដីមិនបាច់និយាយ លឺអ្នកជិតខាងថាវ៉ៃប្រពន្ធរហូត គេចាប់ខ្លះ ប៉ូលិសចាប់ខ្លះ ឥឡូវមិនដឹងរត់ដល់ណា។

ខ្ញុំគ្មានអីជួយច្រើនទេ មានតែរបស់របរ និងម្ហូបតិចតួចទុកឱ្យគាត់។ ឃើញកូនៗគាត់គ្មានអីស្លៀកពាក់ បានទិញខោអាវឱ្យ គ្នាសប្បាយចិត្តណាស់។ តែបំណងធំរបស់ខ្ញុំថ្ងៃនេះ ចង់ធ្វើម៉េច​ឱ្យគាត់មានមុខរបរជាប់ខ្លួន ទុកចិញ្ចឹមកូនឱ្យបានរៀនសូត្រទៅថ្ងៃក្រោយ។

ពន្យល់គាត់ច្បាស់ និយាយជាមួយគាត់​អស់រឿង ទើបគាត់ថាចង់ទិញចេកគេមកដើរលក់ត និងចិញ្ចឹមមាន់។ ឥឡូវសម្រេចតាមបំណងគាត់ ផ្ដល់ទុនខ្លះដល់គាត់ ល្មមទិញមេមាន់មកចិញ្ចឹម​ និងទិញចេកតពីគេមកលក់។ ទ្រុងមាន់មានស្រាប់ ចឹងមិនពិបាក។ ឯចេកវិញ គាត់ធ្លាប់លក់ឱ្យគេ គេឱ្យ ២០០០រៀល ៣០០០រៀល គ្រាន់ទិញអង្ករហូប ឥឡូវឱ្យដើមគាត់ ទិញខ្លួនឯង​ លក់ខ្លួនឯង យកចំណេញខ្លួនឯង គាត់ថាសន្យាធ្វើបាន។ សប្បាយចិត្ត បានជួប​ផ្ទាល់​ ជួយផ្ទាល់ ទោះឆ្ងាយបន្តិចមែន។ ធ្វើតែអំពើល្អ ចេះជួយគ្នា អារម្មណ៍ល្អ​ណាស់!”៕

Related posts

Leave a Comment