ភ្នំពេញ ៖ កាលពីវេលាម៉ោង ៨និង៤៥នាទីព្រឹក ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នេះ មានបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៏ (NagaWorld Limited) ជាច្រើនពាន់នាក់បាននាំគ្នាប្រមូលផ្ដុំដេីម្បីធ្វើការតវ៉ា ដែលហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។បេីតាមការលេីកឡេីងពីតំណាងបុគ្គលិកបំរើការងារនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៏ (NagaWorld Limited) បានមានការរៀបរាប់ឲ្យដឹងថា ចំពោះការប្រមូលផ្ដុំគ្នាដេីម្បីធ្វើការតវ៉ានេះ គឺមានគ្នាប្រមាណជាង៣ពាន់នាក់ ក្នុងគោលបំណងតវ៉ាសុំតម្លេីងប្រាក់ខែ និងទទួលយកកញ្ញា ស៉ីធរ
ចូលធ្វើការវិញបន្ទាប់ពីព្យួរការងារអស់រយៈពេលជាច្រើនខែ។ទន្ទឹមនឹងនេះដែរ ប្រភពដដែលបានបន្តទៀតថា មុននឹងឈានដល់ការនាំគ្នាប្រមូលផ្តុំមិនចូលធ្វើការ ដេីម្បីធ្វើការតវ៉ានេះ គឺដោយសារតែមិនមានចំណាត់ការសមស្របណាមួយផ្តល់ជូនដល់បុគ្គលិក ខណៈដែលពួកគេបានចចារជាមួយខាងក្រុមហ៊ុនរួចហេីយនោះ ហេីយចំពោះការតវ៉ានេះនឹងធ្វើឡេីងរហូតដល់មានកិច្ចចចារណាមួយពីខាងក្រុមហ៊ុន។ក្នុងហេតុការណ៍
នេះដែរ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានវត្តមានចុះជួបផ្ទាល់ជាមួយបុគ្គលិកជាច្រើនពាន់នាក់ ដេីម្បីធ្វើការសម្របសម្រួលជូនដល់ភាគីខាងបុគ្គលិក និងខាងក្រុមហ៊ុនឲ្យមានការចចារគ្នាដេីម្បីឈានទៅរកដំណោះស្រាយណាមួយទទួលយកបានពីភាគីទាំងសងខាងផងដែរ។ប្រភព៖ហ្វេសប៊ុក