មិនគួរសោះ សូមចូលរួមរំលែកទុក្ខផង! កុមារី ចន្ទ ចរិយា រៀនថ្នាក់ទី ២ បានបាត់បង់ជីវិត ដោយសារ កៅអី ពិធីមង្គលការ រ​លំលើ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ “សំអូន និល” បានបង្ហោះរូបភាព និងសារដ៏ក្រៀមក្រំមួយ ពីសិស្សម្នាក់ រៀនថ្នាក់ទី២ ខ បានបា​ត់ប ​ង់ជីវិតដោយសារតែកៅអី ក្នុងពិធីមង្គលការរ​លំលើ។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា៖

“កុមារី ចន្ទ ចរិយា រៀនថ្នាក់ទី ២ ខ បឋម ត្រពាំង សាលា ស្លា ប់ដោយសារ កៅអីពិធីមង្គលការរលំលើ (០៦ ០១ ២០២០) ក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រង និងលោក អ្នកគ្រូ ព្រមទាំងសិស្សា សិស្ស បានចូលរួមរំលែកទុក្ខ គ្រួសារនៃសព នាថ្ងៃទី ០៩ ០១ ២០២០”។ ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនសម្តែងអារម្មណ៍រំជួលចិត្ត សោកស្តាយ សិស្សម្នាក់នេះជាខ្លាំង មិនគួរជួបរឿងបែបនេះសោះ ព្រមទាំងបានបង្ហោះសារចូលរួមរំលែកទុក្ខផងដែរ៕

Related posts

Leave a Comment