តោះទស្សនាទិដ្ឋភាព ពិធីក្រុងពាលី ឡើងផ្ទះថ្មី នាយចឺម ធ្វើជូនឪពុកម្ដាយ ព្រឹកមិញនេះ ពិតអធិកអធមណាស់ (មានវីដេអូ)

អ្នកគាំទ្រ ជាច្រើន ពិតជាបានស្គាល់ច្បាស់រួចមកហើយ នាយ ចឺម ដែលលោកធ្លាប់ជាតារាកំប្លែងដ៏ល្បីមួយរូប ក្នុងក្រុមរបស់នាយ ពាក់មី នោះ។ ក្រោយមកលោកបានផ្តាច់ខ្លួនពីក្រុមកំប្លែង ដើម្បីធ្វើជាតារាចម្រៀងវិញ តែលោកក៏ធ្លាប់បានបញ្ជាក់ផងដែរថា លោកមិនមានការអាក់អន់ចិត្តអ្វីឡើយជាមួយក្រុមកំប្លែងរបស់លោកមួយនេះ លោកនៅតែស្រឡាញ់រាប់អានគ្នាដដែល។ មកទល់ពេលនេះ លោក ចឺម មានការងារមមាញឹកខ្លាំងណាស់ជាមួយអាជីពរបស់ខ្លួន។

ចំណែក នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០ នេះ លោក សុខ មេសា ហៅ ចឺម បានធ្វើពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួនហើយ ដែលបានរៀបចំធ្វើឡើងនៅ ភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយកម្មវិធីចាប់ពីម៉ោង៤ រសៀលតទៅ។ គេហដ្ឋានដ៏ធំ របស់តារាចម្រៀង ចឺម នេះធ្វើឡើងសម្រាប់អ្នកមានគុណរបស់ខ្លួន ក្នុងទំហំទឹកប្រាក់ ប្រមាណ​ជា ២០ ម៉ឺន​ដុល្លារ ​ដែលមាន ៧ ​បន្ទប់ ។

រី​​ឯកម្មវិធីពេលព្រឹកមិញនេះគឺ ពិធីក្រុងពាលី សែនព្រះភូមិ ឡើងផ្ទះថ្មី នាយចឺម ធ្វើជូនឪពុកម្ដាយ មើលទៅពិតជាអធិកអធមណាស់។ តោះដើម្បីកុំឲ្យខាតពេលយូរ តោះទៅទស្សនាទិដ្ឋភាពទូទៅនៃពិធីនេះទាំងអស់គ្នា៕

Related posts

Leave a Comment