សែនអាសូរខ្លាំងណាស់! ក្រោយកូនប្រុសស្លា ប់យប់មិញ នាយក្តិប ពោលពាក្យទាំងទឹកភ្នែកជោគថ្ពាល់ ប្រាប់សពកូន ថា “ប្តូរជីវិតឪមកកូន យកជីវិតឪទៅវិញទៅ ហើយហ្នែងនៅរស់វិញទៅ” (មានវីដេអូ)

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងជើងចាស់ គឺ នាយ ក្តិប នោះ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ “ពន្លឺ មង្គល សំអាងការ” ត្រូវជាកូនស្រីរបស់នាយ ក្តិប បានបង្ហោះវីដេអូ និងរូបភាពដ៏សោកសៅមួយ គ្រាដែល​ប្អូនប្រុស​របស់ខ្លួន និងជាតំណក់ឈាម​របស់ នាយក្ដិប​ បានទទួលមរណភាព ​ដោយសារគ្រោះថ្នា ក់ចរា ចរណ៍ក្បែរ​វត្តខ្ទរ សង្កាត់​ព្រែកលាភ រាជធានីភ្នំពេញ កាលពីយប់មិញ​នេះ ។

នាយក្តិប រៀរាប់ទាំងទឹកភ្នែកជោគផ្ទាល់ដោយប្រាប់ស ពកូនប្រុសថា “ប្តូរជីវិតឪមកកូន យកជីវិតឪទៅវិញទៅ ហើយហ្នែងនៅរស់វិញទៅ”។

ក្នុងនោះផងដែរ បើយោងតាមរយៈហ្វេសប៊ុកលោក ហេង ឡុង បានស៊ែរព័ត៌មាននេះ ព្រមទាំងបញ្ជាក់បន្ថែមនូវសារដ៏គួរឲ្យរំជួលចិត្តមួយថា៖ “រន្ធត់ណាស់លោកពូ ពេលឮសម្ដីលោកពូសុំប្ដូរជីវិតឲ្យទៅកូន សូមបងប្អូនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យមហាជន សម្តែងអារម្មណ៍សោកស្តាយចំពោះគ្រួសារនាយ ក្តិប ព្រមទាំងបានបង្ហោះសារចូលរួមរំលែកទុក្ខផងដែរ៕

Related posts

Leave a Comment