ទីបំផុត​ រកឃេីញ​ម្ចាស់​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​ S.SOLIKA ដែល​បំពាក់​លើ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ Lexus 570 KURU និងបាន​ធ្វើ​ចរាចរណ៍​មុនគេនោះ​ គឺជា​របស់ឯកឧត្តមសោះ

កាលពី​ថ្ងៃទី០៧ ខែមករា ឆ្នាំ​២០២០​ នេះ​ ដែល​ត្រូវ​ជា​ខួបលើកទី ៤១ ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩ – ៧ មករា ២០២០)​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមាន​វត្តមាន​អញើញក្នុង​ពិធីបើកឱ្យដំណើរការជាផ្លូវការ ការលក់លេខចុះបញ្ជី​ពិសេសផ្ទាល់ខ្លួុនសម្រាប់រថយន្ត​ នៅផ្សារទំនេីប​ អុីអនម៉ល​២​ សែនសុខ។

ក្នុង​ឱកាស​នេះដែរ​ ក៏មានការដាក់តាំងបង្ហាញ លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួុនសម្រាប់រថយន្ត​ជាច្រើន​ ​ក្នុងគោលបំណង ដើម្បីផ្តល់ជម្រើសដល់ ប្រជាពលរដ្ឋ ដែលមានលទ្ធភាពអាចជ្រើសរើសផ្លាកលេខ ដែលមានលក្ខណៈពិសេស អាចកម្ម៉ង់តាមការពេញចិត្ត ព្រមទាំងជួយសម្រួលដល់នីតិវិធី នៃការប្រមូលពន្ធថែមទៀតផង។

យ៉ាង​ណាមិញ​ បន្ទាប់​ពី​ដាក់​ឱ្យដំណើរការជាផ្លូវការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តមិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង​ ស្រាប់​តែ​មាន​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​ជាច្រើន​ត្រូវ​បាន​គេប្រទះឃេីញ​បំពាក់​លើ​រថយន្ត​ស៊េរី​ទំនើប​ៗ និង​បាន​ធ្វើ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ ដែលធ្វើឲ្យ​មានការ​ចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ជាច្រើន​។ ក្នុង​នោះ​ដែរ​ ចំពោះ​ម្ចាស់​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​ដែលមានឈ្មោះ​ S.SOLIKA ដែល​បំពាក់​លើ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ Lexus 570 និងបាន​ធ្វើ​ចរាចរណ៍​មុនគេនោះ​ គឺជា​របស់​លោក​ អេង​ ឬទ្ធី​ ដែលត្រូវ​ជា​ស្វាមី​អ្នក​នាង​ សុឹម​ សូលីកា​។

សូមបញ្ជាក់ថា៖ តម្លៃមូលដ្ឋានក្នុងការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គឺចាប់ពីពីរលានរៀលឡើង រហូតដល់មួយពាន់លានរៀល ហើយការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះត្រូវបានបែងចែកជាបីប្រភេទគឺ ទិញ ស្នើទិញ និងការដាក់ដេញថ្លៃ។ លេខសម្រាប់ដាក់លក់ គឺជាលេខទាំងឡាយណាដែលមានចំនួនតួអក្សរ[A-Z] ឬលេខ[0-9] និងសញ្ញាចុច[.] ហើយត្រូវបានកំណត់តម្លៃដោយស្វ័យប្រវត្តិ ផ្អែកលើមូលដ្ឋានរូបមន្តប្រមាណ១២០០រូបមន្ត។

ចំពោះ​ការដេញថ្លៃ​វិញ គឺត្រូវបានរៀបចំធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលប្រព្រឹត្តទៅនៅក្នុងសាល ឬតាមប្រព័ន្ធអនឡាញ ដែលមានអាស័យដ្ឋាន៖​ vehicle. mpwt. gov. kh ហើយអ្នកដេញថ្លៃដែលឱ្យថ្លៃខ្ពស់ជាងគេបំផុតជាម្ចាស់នៃលេខនោះ។ ចំណែកឯការទូទាត់ប្រាក់ត្រូវធ្វើតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។

Related posts

Leave a Comment