ម្សិលមិញនេះ នាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុក លោក ហ៊ុយ ប៊ុនឡេង បានប្រាប់ឲ្យដឹងថា៖“ខេត្តកែប-រដ្ឋបាលខេត្តកែប និមន្ត ព្រះសង្ឃជាង100អង្គ ធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនជនរ ងគ្រោះ36នាក់ដែលស្លា ប់ ក្នុងអគារបា ក់រ លំ នៅក្រុងកែប។ កម្មវិធីនេះធ្វើឡើងនៅរសៀលថ្ងៃ08.01.2020 ទីកន្លែងអគាររ លំបា ក់ ក្រោមវត្តមាន ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប និងវត្តមាន ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប”។
គួរបញ្ជាក់ឡើងវិញថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២០នេះ ម្សិលមិញនេះការរុករកជនរ ងគ្រោះ ពីការបា ក់រ លំអគារ នៅក្នុងក្រុងកែប បានបិទបញ្ចប់ហើយ។ ជនរ ងគ្រោះសរុប មានចំនួន៥៩នាក់ (ស្រី២២នាក់) ក្នុងនោះជនរងគ្រោះដែលស្លា ប់មានចំនួន៣៦នាក់ (ស្រី១៤នាក់) និងអ្នកនៅមានជីវិតដែលរងរបួ សចំនួន២៣នាក់ (ស្រី៨នាក់)។ ហេតុការណ៍ដ៏អា ក្រក់នេះ បានកើតឡើង នៅម៉ោងប្រមាណ ៤:៣០នាទី ល្ងាចថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២០ ៕