ឃើញទិដ្ឋភាពបែននេះហើយសែនខ្លោចចិត្ត! នេះជាសា កស​ ព ដែលយកចេញពី កំទេចយន្តហោះក្រុមហ៊ុន អាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលបានធ្លា ក់ក្រោយពីហោះឡើងបានបន្តិច ត្រូវបានគេដាក់ក្នុងថង់ប្លាស្ទិក ត្រៀមរកអត្តសញ្ញាណ

នៅទី០៨ ខែមករា ឆ្នាំ២០២០ នេះ ក្រសួងការបរទេសអ៊ុយក្រែន បានប្រាប់ឱ្យដឹងថា អ្នកដំណើរ និងអាកាសយាននិក ទាំងអស់ សរុប មាន១៧៦នាក់ ដែលបានបា ត់ប ង់ជីវិតនៅក្នុងគ្រោះថ្នា ក់ធ្លា ក់ Boeing 737 មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) នៅជាយរដ្ឋធានីតេហេរ៉ង់របស់ប្រទេសអ៊ីរ៉ង់។

ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកស្លា ប់ទាំង១៧៦នាក់នេះ គឺមាន៖ ពលរដ្ឋអ៊ីរ៉ង់ចំនួន ៨២នាក់, កាណាដា ៦៣នាក់, អ៊ុយក្រែន ១១នាក់, ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន៤នាក់, អង់គ្លេស៣នាក់ និង អាល្លឺម៉ង់ ៣នាក់។

យន្តហោះដែលដឹកអ្នកដំណើរខាងលើនេះ គឺមានគោលដៅឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ Boryspil នៃរដ្ឋធានីកៀវនៃប្រទេស អ៊ុយក្រែន។ បើតាមអ្នកតំណាង ព្រលានយន្តហោះ Imam Khomeini យន្តហោះនោះបានធ្លា ក់ ដោយសារតែបញ្ហាបច្ចេកទេស គឺម៉ាស៊ីនរបស់ យន្តហោះបានខូច ហើយឆាបឆេះ។

ចំណែកនៅមុននេះបន្តិច គេប្រទះឃើញក្នុងហ្វេសប៊ុក “KPS BreakingNews” ទើបបានបង្ហោះដ៏គួរឲ្យខ្លោចចិត្ត១សន្លឹក ព្រមទាំងភ្ជាប់សារខ្លីមួយថា៖ “សាកស ពដែលយកចេញពីកំទេចយន្តហោះក្រុមហ៊ុន អាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលបានធ្លា ក់ក្រោយពីហោះឡើងបានបន្តិចពីអាកាសយានដ្ឋាន អុីមុំា ខូមេនី នៃប្រទេសអុីរ៉ង់ ត្រូវបានគេដាក់ក្នុងថង់ប្លាស្ទិកត្រៀមរកអត្តសញ្ញាណ ។”៕

Related posts

Leave a Comment