ជ្រះថ្លាណាស់! ឱក សុគន្ធកញ្ញា៖ ថ្ងៃនេះជាថ្ងៃបិណ្ឌទី១ ហើយក៏ត្រូវជាថ្ងៃកំណើតរបស់នាងខ្ញុំផងដែរ ហើយនាងខ្ញុំ និងក្រុមគ្រួសារបានយកចង្ហាន់មកប្រគេនព្រះសង្ឃ, សូមជូនបុណ្យទៅដល់បងប្អូនជនរួមជាតិទាំងអស់

កាលពីប៉ុន្មានថ្ងៃមុននេះ មហាជនមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ ក្រោយពីកម្មវិធី ប្រលងចម្រៀង លំដាប់កំពូលល្បី ទូទាំងពិភពលោក X Factor Cambodia វគ្គ Live Show បានឈានដល់សប្ដាហ៍ទី២ បានបញ្ចប់ភ្លាម គេប្រទះឃើញហ្វេនៗ របស់ តារាចម្រៀង ឱក សុគន្ធកញ្ញា នាំគ្នាយកនំខួបកំណើត នៅរង់ចាំ Surprise តារារូបនេះ ទោះបី ម៉ោងជាង១ រំលងអាធ្រាត្រក៏ដោយ។

ចំណែកថ្ងៃនេះ គឺចំថ្ងៃខួបកំណើតពិតប្រាកដរបស់តារារូបនេះ ហើយគេក៏បានឃើញ ឱក សុគន្ធកញ្ញា បាននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃផងដែរ។ កញ្ញា ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ថ្ងៃនេះជាថ្ងៃបិណ្ឌទី១ ហើយក៏ត្រូវនឹងថ្ងៃទី១៤ ត្រូវជាថ្ងៃកំណើតរបស់នាងខ្ញុំផងដែរ ហើយនាងខ្ញុំ និងក្រុមគ្រួសារបានយកចង្ហាន់មកប្រគេនព្រះសង្ឃ.. ហើយនាងខ្ញុំក៏សូមជូនបុណ្យទៅដល់បងប្អូនជនរួមជាតិទាំងអស់..”៕

Related posts

Leave a Comment