នៅទី០៨ ខែមករា ឆ្នាំ២០២០ នេះ ក្រសួងការបរទេសអ៊ុយក្រែន បានប្រាប់ឱ្យដឹងថា អ្នកដំណើរ និងអាកាសយាននិក ទាំងអស់ សរុប មាន១៧៦នាក់ ដែលបានបា ត់ប ង់ជីវិតនៅក្នុងគ្រោះថ្នា ក់ធ្លាក់ Boeing 737 មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) នៅជាយរដ្ឋធានីតេហេរ៉ង់រ បស់ប្រទេសអ៊ីរ៉ង់។
ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកស្លា ប់ទាំង១៧៦នាក់នេះ គឺមាន៖
– ពលរដ្ឋអ៊ីរ៉ង់ចំនួន ៨២នាក់
– កាណាដា ៦៣នាក់
– អ៊ុយក្រែន ១១នាក់
– ស៊ុយអែត ១០នាក់
– អាហ្វហ្គានីស្ថាន៤នាក់
– អង់គ្លេស៣នាក់
– អាល្លឺម៉ង់ ៣នាក់
យន្តហោះដែលដឹកអ្នកដំណើរខាងលើនេះ គឺមានគោលដៅឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ Boryspil នៃរដ្ឋធានីកៀវនៃប្រទេស អ៊ុយក្រែន។ បើតាមអ្នកតំណាង ព្រលានយន្តហោះ Imam Khomeini យន្តហោះនោះបានធ្លា ក់ ដោយសារតែបញ្ហាបច្ចេកទេស គឺម៉ាស៊ីនរបស់ យន្តហោះបានខូច ហើយឆាបឆេះ៕