អីយ៉ា សួស វីសា ទំលាយរូបប្លែកៗទៀតហើយ ជាមួយស្វាមី នៅក្រៅប្រទេស ថែមទាំងនិយាយថា…

នៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២០ តារាចម្រៀង សួស វីសា បានទំលាយរូបគួរឲ្យចាប់អារម្មណ៍ ជាច្រើនសន្លឹកទៀតហើយ ដែលថតជាមួយស្វាមី ម្តងនេះរឹតតែប្លែកជាងមុនទៀត ដល់ថ្នាក់សួស វីសា ក៏បានបង្ហាញអារម្មណ៍ ហួសចិត្តផងដែរ។

វីសា បានបញ្ជាក់បន្ថែមទៀតថា៖ “ទែន ទែន ទែន ម៉ោទៀតហេីយៗ ម៉ោទាំងឈុតម៉ង នេះជារូបថតនាំសំណាង បេីបានឃេីញរូបនេះហេីយនឹងធ្វេីអោយលោកអ្នកមានសំណាងពេញមួយជីវិត បងប្អូនជួយមេីលគ្នា នេះហេីយជាកំរងរូបភាព honeymoon trip T&S របស់ខ្ញុំ តែកុំសួរខ្ញុំថាគិតអីបានថតចឹងហា៎ ព្រោះខ្ញុំក៏អត់ដឹងដែរ ទាល់តែសួរបី្តខ្ញុំថាគិតអី Tommy Real??”។

គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា តារាចម្រៀង សួស វីសា និងស្វាមី បានចេញពីប្រទេសកម្ពុជាយើងតាំងពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩ មកម្លេស ដើម្បីធ្វើដំណើរកំសាន្តក្រេបទឹកឃ្មុំ និងឆ្លងឆ្នាំសកល នៅក្រៅប្រទេសខាងប៉ែកអ៊ឺរ៉ុប ពេញមួយខែតែម្តង៕

Related posts

Leave a Comment