ជួយស៊ែរដំណឹងឲ្យពួកគាត់បានដឹងផង! តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ប្រកាសជួយគ្រួសារ សុំ​ឆ្អឹង​ត្រី​គេ ​ដែលសល់​ពី​បេះ​ធ្វើ​ទឹក​គ្រឿង មក​ឱ្យ​កូនៗ​ហូប ជាមួយ​អំបិល​ម្ទេស ដោយនឹងឧបត្ថម្ភ អង្ករ១តោន ត្រីខ១០យួរ មី 30 កេស និងថវិកា…

កាលពីពេលកន្លងទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើនពិតជាបានជ្រាបរួចមកហើយ នូវគ្រួសារក្រីក្រមួយ ដែលស្ត្រីជាម្តាយត្រូវរាប់រងចិញ្ចឹមកូនដល់ទៅ១០នាក់ រកព្រឹកខ្វះល្ងាចមានពេលខ្លះ ញុាំបាយតែជាមួយអំបិល ហើយមានពេលមួយ គ្រួសារដ៏កំសត់នេះ សុំ​ឆ្អឹង​ត្រី​គេ ​ដែលសល់​ពី​បេះ​ធ្វើ​ទឹក​គ្រឿង មក​ឱ្យ​កូនៗ​ហូប ជាមួយ​អំបិល​ម្ទេស។

ក្រោយឃើញទិដ្ឋភាព និងរឿងរ៉ាវដ៏សង្វេគនេះ គេប្រទះឃើញតារាចម្រៀងស្រីដ៏ស្រស់ស្អាតម្នាក់ ប្រចំាផលិតកម្ម Galaxy Navatra បានធ្វើការប្រកាសស្វែងរកគ្រួសារមួយនេះ ព្រមទាំងបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖

“នាងខ្ញុំ តន់ ចន្ទសីម៉ា សូមចែករំលែកក្តីស្រលាញ់ និងសុំចូលរួមចំណែកជួយគ្រួសាររបស់គាត់ នូវអង្ករ ១តោន ត្រីខ ១០យួរ មី 30 កេស និងថវិកា 20 ម៉ឺនរៀល សូមបងប្អូនជួយ Share ជូនដំណឹងឱ្យគាត់ដឹងផង នាងខ្ញុំព្រមទាំងក្រុមការងារនិងចាត់ចែងយកជូនពួកគាត់ ឬផ្តល់លេខទូរសព្ទ័គាត់ដើម្បីនាងខ្ញុំទាក់ទងទៅ”៕

Related posts

Leave a Comment