កាលពីប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២០ យន្តហោះ Boeing 737-800 របស់អាកាសចរណ៍អន្តរជាតិអ៊ុយក្រែន បានធ្លាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ អ៊ីម៉ាម ខូមៃនី (Imam Khomeini) នៅជាយរដ្ឋធានីតេហេរ៉ង់ ដោយសារការកំហុសបច្ចេកទេស នៅពេលយន្តហោះព្យាយាមហោះឡើង។
ក្នុងនោះ បើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅមុននេះបន្តិច នារសៀលថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២០ នេះ បានបញ្ជាក់មកហើយ គឺមនុស្សទាំងអស់នៅលើយន្តហោះអ៊ុយក្រែន ដែលបានធ្លាក់ក្នុងរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់នោះ គ្មាននរណាម្នាក់នៅរស់នោះឡើយ មនុស្សទាំងអស់ ដែលជិះនៅលើយន្តហោះ មានចំនួន ១៧៦នាក់ រួមមានទាំងអ្នកដំណើរ និងអ្នកបម្រើការងារ៕