បរទេស ៖ មហាជនជាច្រើនបានជ្រាបដឹងហើយថា កាលពីចុងខែវិច្ឆិកា ២០១៩ កន្លងទៅមង្គលការរបស់តារាចម្រៀងស្រីទ្រនំហង្សមាស សួស វីសា និងលោក ថមមី តារាសម្ដែងសំបូរវោហារ បានធ្វើឲ្យកក្រើកផ្អើលអស់ទាំងអ្នកសិល្បៈ និងមហាជន ខណៈក្រោយរៀបការអ្នកទាំងពីរហាក់មិនខ្វាយខ្វល់សិល្បៈនោះឡើយ ដោយលើកទុកមួយដុំសិន ជំនួសវិញដោយការធ្វើដំណើរទៅក្រេបទឹកឃ្មុំមិនចេះអស់រសជាតិ ពិសេសក៏ឆ្លៀតឱកាសទៅដល់ទឹកដីប្រទេសជិតខាងដើម្បីពិភាក្សាជាមួយគ្រូពេទ្យ
ដើម្បីសម្រេចបំណងប៉ងរកភូមិកូនក្មេងក្រោយអ្វីៗគ្រប់សព្វប្ដីប្រពន្ធអ្នកសិល្បៈគូនេះមានអស់ទៅហើយ។ជាក់ស្តែង ជាមួយការធ្លាប់បង្ហាញពីរូបភាពទៅពិនិត្យសុខភាពនៅស្រុកថៃ ក្នុងចេតនាទទួលការប្រឹក្សាយកកូនសម្រាប់បំពេញខ្លឹមសារនៃជីវិតនោះ ថ្មីៗនេះ សួស វីសា ក៏បានប្រកាសនូវជំហររបស់ខ្លួនក្នុងការចង់បាននូវប្រាថ្នាដ៏ធំក្នុងចំណងជីវិតដោយសុំកូនម្ដងពីរ គឺជាកូនភ្លោះ
ដែលការចង់បាននាពេលនេះសួស វីសា បានឱ្យដឹងថា ក្រោយរៀបការរួចនេះ នាងនឹងបន្តផ្អាកការងារសិល្បៈរហូតដល់ដំណាច់ឆ្នាំ២០១៩នេះតែម្តង ដើម្បីបន្តដំណើរកម្សាន្តនៅបណ្តាប្រទេសប៉ែកអឺរ៉ុប យ៉ាងតិច៨ប្រទេសទៀត។យ៉ាងណាមិញអ្នកនាង សួស វីសា បានសរសេរក្នុងគណនីហ្វេសប៊ុករបស់នាងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ បានបង្ហោះថា៖
«ឃ្លានម្ជូរ ឃ្លានក្តិបម្កាក់ ក្តិបស្វាយ ត្របែក អបិលបុកម្ទេសដាក់បង្គារលាយខ្ទឹមស លាយស្ករសរអោយច្រេីនៗ ឃ្លានទឹកគ្រឿងបន្លែស្រស់ ឃ្លានពងទាចំហុយត្រីប្រម៉ាជាមួយបន្លែស្រស់ត្រជាក់ៗ ឃ្លានតែជ្រក់ ឃ្លានជ្រក់ជេីងមាន់ ឃ្លានច្រេីនមុខណាស់
តែនៅនេះអត់ដឹងទៅញាំនៅណាមានទេ»។ប្រភព៖ ហ្វេសប៊ុក