Breaking News! នៅមុននេះបន្តិច យន្ដហោះ​របស់​ អ៊ុយ ក្រែន ដែលដឹក​អ្នក​ដំណើរ​ ១៨០​នាក់ បានធ្លាក់​នៅ​ប្រទេស ​អ៊ី រ៉ង់ ដោយសារតែមូលហេតុ

នៅព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០​ នេះ​ យន្ដហោះ Boeing 737 មួយគ្រឿងដឹកអ្នកដំណើរសរុប ១៨០នាក់ បានធ្លាក់នៅឯអាកាសយានដ្ឋាន អ៊ីម៉ាម ខូមៃនី នៅក្នុងរដ្ឋធានីតេហេរ៉ង់ នៃប្រទេស អ៊ី រ៉ង់​ នេះ​បេីយោងតាម​រយៈ​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ Fresh News ដែលបានដកស្រង់ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកនេះ​។

សូម​ជម្រាប​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​ថា​ យន្ដហោះ Boeing 737 ខាងលើនេះ​ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន និងបានធ្លាក់ក្រោយហោះឡើងបានបន្តិចប៉ុណ្ណោះ ពីអាកាសយានដ្ឋានអន្តរជាតិ ក្នុងរដ្ឋធានី តេហេរ៉ង់ ដោយសារបញ្ហាបចេ្ចកទេស។

ចំពោះ​ព័ត៌មាន​បឋម​នៃ​ហេតុការណ៍ធ្លាក់​យន្តហោះប្រភេទ​ Boeing 737 ដ៏​រន្ធត់​ខាងលើ​នេះ​ គឺនៅមិនទាន់មានការ​បញ្ជាក់ឲ្យដឹង​ពីចំនួននៃការ​ស្លា​ ប់​ និង​រង របួ ស​នៅឡើយ​នោះទេ​។ ព័ត៌មាន​បន្ថែម​ ក្រុម​ការងារ​យើងខ្ញុំ​នឹង​ធ្វើ​ការ​ជម្រាប​ជូន​ប្រិយមិត្ត​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ​ សូម​រង់ចាំ​តាមដាន​ព័ត៌មាន​លម្អិត​ជាបន្ត​។

Related posts

Leave a Comment