តោះទស្សនា សកម្មភាពលោកពូ ព្រហ្ម ម៉ាញ បង្រៀនអាយ៉ៃដល់សិស្ស ត្រង់ឈុតមួយនាំគ្នាសើចចុកពោះ, សូមបងប្អូនចូលរួមលើកស្ទួយ និងអភិរក្សសិល្បបុរាណយើងទាំងអស់គ្នាផង (មានវីដេអូ)

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វីរៈសិល្បករ និងជាតារាចម្រៀងអាយ៉ៃជើងចាស់ ដ៏​ល្បីល្បាញម្នាក់ គឺ លោក​ ព្រហ្ម ម៉ាញ នោះ។ លោកតែងតែបានបង្កឲ្យបងប្អូនទស្សនិកជន ផ្ទុះសំណើច សើចលេងយ៉ាងសប្បាយ ជាមួយទេពកោសល្យដ៏ពិនប្រសព្វរបស់លោក។

ចំណែកកាលពីពេលកន្លងទៅថ្មីៗនេះ លោកពូ ព្រហ្ម ម៉ាញ បានប្រាប់ឲ្យដឹងថា លោកបើក សាលាបណ្ដុះបណ្ដាល បង្រៀនអាយ៉ៃ និងចំរៀងភ្លេងការដល់យុវជនជំនាន់ក្រោយ ដោយមិនគិតថ្លៃ។

លោកពូ ព្រហ្ម ម៉ាញ ក៏ធ្លាប់បានប្រកាសក្នុងហ្វេសប៊ុកផ្លូវការរបស់លោកផងដែរថា៖ “សូម អំពាវនាវ ដល់សិស្ស ទាំងអស់ ដែលធ្លាប់បាន ចុះឈ្មោះ ចូលរៀន អាយ៉ៃ បេីរៀន អាយ៉ៃ នៅថ្ងៃទី ១ ខែ ១១ នៅផ្ទះ លេខ 14L ក្នុង បុរី សុីខេ ខាង ជេីង ព្រលាន យន្ដហោះ ចំងាយពីរ គីឡូមែត្រ ទាក់ទង តាម លេខ ទូរសព្ទ័ 012868808″។

រីឯនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញលោក ហេង ឡុង បានបង្ហោះវីដេអូ ពីសកម្មភាព លោកពូ ព្រហ្ម ម៉ាញ កំពុងបង្រៀនសិស្ស។ លោក ហេង ឡុង បានបញ្ជាក់បន្ថែមទៀតថា៖ “សកម្មភាពលោកពូ ព្រហ្ម ម៉ាញ បង្រៀនសិស្សថ្ងៃទី០៨ មករា ២០២០ មិនស្រួលបង្ហាត់ទេកូនសិស្សដែលខ្វះទេពកោសល្យអាយ៉ៃពីធម្មជាតិ សូមបងប្អូនចូលរួមលើកស្ទួយ និងអភិរក្សសិល្បៈបុរាណយើងទាំងអស់គ្នា”៕

Related posts

Leave a Comment