ការ​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​មូល​ហេតុ​នៃ​ការ​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា

ការសិក្សា​ស្រាវជ្រាវ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ទ្រង់ទ្រាយ​ធំ​មួយ​ទៅក្នុង​មូលដ្ឋាន​ជីវសាស្ត្រ​នៃ​ឥរិយាបថ​សិច បាន​អះអាង​បញ្ជាក់ថា មិនមាន​ប្រភេទ​ហ្សេ​ន​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា​នោះទេ ប៉ុន្តែ​បានលើកឡើង​ថា ការរួមបញ្ចូល​គ្នា​នូវ​ឥទ្ធិពល​ហ្សេ​ន​និង​បរិស្ថាន​ទៅវិញ​ទេ ដែលថា​បុគ្គល​ណា​នោះ​កើតមាន​ការរួម​ភេទ​ជាមួយ​ដៃគូ​ភេទ​ដូចគ្នា។

ការសិក្សា​ស្រាវជ្រាវ​ដែល​ធ្វើ​វិភាគ​ទិន្នន័យ​អំពី​ហ្សេ​ន DNA និង​បទពិសោធន៍​នៃ​ការ​រួមភេទ​ពី​មនុស្ស​ដល់​ទៅ​កន្លះ​លាន​នាក់ បាន​រកឃើញថា​មាន​ហ្សេ​ន​ផ្សេងៗ​គ្នា​ដល់​ទៅ​រាប់ពាន់​ដែល​ពាក់ព័ន្ធ​ទៅនឹង​ឥរិយាបថ​នៃ​សិច​ដែល​ប្រតិព័ទ្ធ​រួមភេទ​ជាមួយ​ភេទ​ដូច គ្នា។

មាន​ហ្សេ​ន​៥​ប្រភេទ​នៃ​ចំនួន​ហ្សេ​ន​ទាំងអស់​ដែល​រួមបញ្ចូល​ទៅនឹង​ឥរិយាបថ​សិច​ដែល​ចង់​ធ្វើ​ឲ្យ​មានការ​រួមភេទ​ជាមួយ​ភេទ​ដូចគ្នា​។ អ្នកសិក្សា​ស្រាវជ្រាវ​បានលើកឡើង​ដូច្នេះ មិន​ថា​តើ​វា​អាចជា​ការ​ទាយ​ទុកជាមុន​របស់​ចំណង់​ចំណូលចិត្ត​រួមភេទ​របស់​មនុស្ស​យ៉ាងណា​នោះឡើយ៕

Related posts

Leave a Comment