ក្រោយម្តាយស្លាប់ លោក យូឌីស្កូ បាននាំបណ្តំា ពីវេជ្ជបណ្ឌិតធំៗ ប្រាប់ឲ្យដឹងថា៖ “ប្រសិនបើមានម្តាយ បងស្រី ឬប្អូនស្រី ឬក្មួយស្រី សូមឧស្សាហ៍ ទៅពិនិត្យសុខភាពខាងផ្នែករោគស្ត្រី ៦ខែម្តង ឬក៏១ឆ្នាំម្តង កាន់តែឆាប់ កាន់តែល្អ ព្រោះថា ជំងឺទាំងនេះ ឥឡូវកាចសាហាវណាស់ ហើយងាយវាយលុកចូលទៅរាងកាយរបស់ស្ត្រី” (មានវីដេអូ)

កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ ម្តាយលោក យូឌីស្កូ បានទទួលមរណភាពហើយ ដោយសារជំងឺកាចសាហាវមួយគឺមហារីកដំណាក់កាលចុងក្រោយ។ ហើយក៏បានធ្វើឲ្យអ្នកគាំទ្រលោក ក៏ដូចជាមិត្តសិល្បៈជាច្រើនសម្តែងអារម្មណ៍សោកសៅ និងបង្ហោះសារចូលរួមរំលែកទុក្ខផងដែរ។

ក្នុងនោះ កាលពីម្សិលមិញនេះ លោក អុឹម ជីវ៉ា ក៏បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក យូឌីស្កូ ។ លោក យូឌីស្កូ ក៏បានប្រាប់ថាម្តាយលោក ទទូលមរ​ណភាពដោយសារមានបញ្ហាជំងឺមហារីក កំរិតធ្ងន់។ រយៈពេល២ ទៅ ៣ខែនេះទើបដឹងថាគាត់មានជំងឺនេះ តែជំងឺនេះវិវត្តន៍ធ្ងន់ទៅហើយ។

លោក យូឌីស្កូ ក៏បាននាំបណ្តំា ពីវេជ្ជបណ្ឌិតធំៗ ដោយប្រាប់ឲ្យដឹងថា៖ “ប្រសិនបើមានម្តាយ បងស្រី ឬប្អូនស្រី ឬក្មួយស្រី សូមឧស្សាហ៍ ទៅពិនិត្យសុខភាពខាងផ្នែករោគស្ត្រី ៦ខែម្តង ឬក៏១ឆ្នាំម្តង កាន់តែឆាប់ កាន់តែល្អ ព្រោះថា ជំងឺទាំងនេះ ឥឡូវកាចសាហាវណាស់ ហើយងាយវាយលុកចូលទៅរាងកាយរបស់ស្ត្រី”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment