មិនគួរឲ្យជឿរ! ក្រោយសម្រាលកូន២ខែ រាង សុគន្ធកញ្ញា ស្គមស្លីមជាងមុន ស្អាតកប់ ក្រោយបង្ហាញមុខជាសាធារណៈលើកដំបូង

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ដែលជាអ្នកគាំទ្ររបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ច្បាស់ជាជ្រាបហើយថា ចាប់តាំងពីអ្នកនាងមានផ្ទៃពោះមក ទម្ងន់របស់នាងហាក់កើនឡើង ជាលំដាប់ដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍មែនទែន។

យ៉ាងណាមិញ ស្រាប់តែកាលពីព្រឹកមិញនេះ អ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញការបង្ហាញមុខជាផ្លូវការជាលើកដំបូង ក្រោយសម្រាលកូនបាន២ខែ នៅក្នុងកម្មវិធីមួយកន្លែង។ក្នុងនោះដែរ រូបរាងរបស់អ្នកនាង ឱក សុគន្ធកញ្ញា នៅពេលនេះ គឺមិនធាត់ដូចមុននោះទេ ព្រោះថាពេលនេះរូបរាងរបស់នាងស្គមស្អាត ដែលជារាងរបស់នាងពីមុន ពេលដែលមិនទាន់មានផ្ទៃពោះ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកនាង ឱក សុគន្ធកញ្ញា ទទួលបានពាក្យសរសើរពីមហាជនជាច្រើនព្រោះមិននឹកស្មានត្រឹមតែរយៈពេលខ្លី សុគន្ធកញ្ញា យកបានរាងស្គមពីមុនបានយ៉ាងលឿនបែបនេះ៕ប្រភពពីខ្មែរណូត

Related posts

Leave a Comment