សូមចូលរួមរំលែកទុក្ខផង! ម្តាយលោក យូ​ឌីស្កូ ទទួលមរណភាព កាលពីយប់មិញនេះ ធ្វើឲ្យ អ្នកនាង ទូច ស្រីល័ក្ខ រៀបរាប់ទាំងអារម្មណ៍រំជួលចិត្តថា…

ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង​ និងពិធីករ លោក​ យូ​ឌីស្កូ នោះ។ ហើយយប់មិញនេះ នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ លោកបានបង្ហោះសារដ៏សែនក្តុកក្តួលមួយ ដោយម្តាយលោក បានស្លា ប់បាត់ទៅហើយ។ ក្នុងនោះ លោកបានភ្ជាប់សារខ្លីមួយថា៖ “ម៉ាក់ខ្ញុំទៅបានសុខហេីយ”។

ក្រោយពីឃើញបែបនេះ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហាញអារម្មណ៍ថា៖ “រូបខ្ញុំពិតជារន្ធត់ណាស់ ដែលបានទទួលដំណឹងថា ម៉ាក់អ៊ុំ ត្រូវជាម្តាយបងស្កូរ ទទួលមរណភាព នៅវេលាម៉េាង១០យប់មិញនេះ ជាទុក្ខដ៏ធំរបស់បងស្កូរ នៅពេលនេះបងកំព្រាហេីយ បាត់ទាំងម្តាយ បាត់ទាំងឪពុក ពុទ្ធេារអេីយ ហេតុអីក៏កេីតមកលេីករូបបងបែបនេះ។

ខ្ញុំដឹងថារូបបង កំពុងមានទុក្ខធំណាស់ ដេាយខ្លួនបងមិនទាន់បានជាសះស្បេីយនៅឡេីយ បណ្តាំម៉ាក់អ៊ុំបានប្រាប់ខ្ញុំថា កូនកុំទុកស្កូរអេាយនៅម្នាក់ឯងណាកូនណា សូមបងប្អូនសិល្បះករ និងសិល្បការនី និងបងប្អូនដែលស្គាល់បងស្កូរ កុំទុកអេាយគាត់នៅម្នាក់ឯង សូមចូលរួមទៅចូលបុណ្យម្តាយរបស់គាត់ផង នៅពេលនេះគាត់ឈរលែងនឹងហេីយ បានបាត់ម្តាយជាទីស្រលាញ់រៀងរហូតគ្មាន ថ្ងៃត្រឡប់ក្រេាយទៀតទេ”៕

Related posts

Leave a Comment