សែនសង្វេគណាស់! ពិធីបុណ្យស​ ព ១គ្រួសារ (5នាក់) ស្លា​ប់ទាំងអស់ ក្នុងហេតុការណ៍បា​ក់រ​លំអគារ នៅខេត្តកែប (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកព្រះសង្ឃមួយព្រះអង្គ ព្រះនាម “ឈួម ចំរើន” បានបង្ហោះពីទិដ្ឋភាពទូទៅនៃពិធីបុណ្យស​ព មួយគ្រួសារ5នាក់ ស្លា​ប់ទាំងអស់ ក្នុងហេតុការណ៍ដួ​លរ​​លំ អគារ នៅខេត្តកែប ឃើញហើយធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍ស្លុតចិត្តជាខ្លាំង។

ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមថា៖ “នៅព្រឹកនេះ ព្រះអង្គគ្រូ ព្រហ្មសត្ថា ហេង សុខន អនុគណស្រុកថ្មគោល និងជាបាលាត់គណខេត្តបាត់ដំបង ហើយនិងមន្រ្តីសង្ឃ ព្រះធម្មធរ និងជាចៅអធិការវត្តអូតាគី ព្រះចៅអធិការវត្តគោកក្តួច ព្រះចៅអធិការវត្តជ្រោយម្ទេស ប្រធានការិយល័យ ធម្មការនិងសាសនា ស្រុកថ្មគោល បាននិមន្តចូលរួមរំលែកទុក្ខ ដល់សាច់ញាតិក្រុមគ្រួសារ ស​ព ដែលបា​ក់រ​លំអាគារនៅខេត្តកែប សពនៅក្នុង ភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ចំនួន៥នាក់ មួយគ្រួសារ”។

អ្នកស្លា ប់ទាំង៥នាក់ ដូចមានរាយនាមខាងក្រោម ៖
១.ឈ្មោះ សៀន សឿម ភេទ ប្រុស អាយុ ៣០ ឆ្នាំ (ស្លា​ប់)
២.ឈ្មោះ រចនាថារី ភេទ ស្រី អាយុ ២៦ ឆ្នាំ (ស្លា​ប់) ត្រូវជាប្រពន្ធ
របស់ឈ្មោះ សៀន សៀម ។

៣.ឈ្មោះ សឿម វិច្ឆ័យ ភេទ ប្រុស អាយុ ០៩ឆ្នាំ (ស្លា​ប់) ត្រូវជាកូនបង្កើតរបស់ឈ្មោះ សៀន សៀម និងឈ្មោះ រចនា ថាវី ។
៤.ឈ្មោះ ស៊ឹម ស្រីណា ភេទ ស្រី អាយុ ០៣ខែ (ស្លា​ប់) ត្រូវជាកូនបង្កើត របស់ឈ្មោះ សៀន សៀម និងឈ្មោះ រចនា ថារី ។
៥.ឈ្មោះ រចនា សីលា ភេទ ប្រុសអាយុ ២៤ឆ្នាំ (ស្លា​ប់) ត្រូវជាប្អូនប្រុសបង្កើតឈ្មោះ រចនា ថារី ។

គួរបញ្ជាក់ឡើងវិញថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២០នេះ ម្សិលមិញនេះ ការរុករកជនរ​ងគ្រោះ ពីការបា​ក់រ​លំអគារ នៅក្នុងក្រុងកែប បានបិទបញ្ចប់ហើយ។ ជនរ​ងគ្រោះសរុប មានចំនួន៥៩នាក់ (ស្រី២២នាក់) ក្នុងនោះជនរ​ងគ្រោះដែលស្លា​ប់មានចំនួន៣៦នាក់ (ស្រី១៤នាក់) និងអ្នកនៅមានជីវិតដែលរ​ងរ​បួសចំនួន២៣នាក់ (ស្រី៨នាក់)។ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅម៉ោងប្រមាណ ៤:៣០នាទី ល្ងាចថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២០ ៕

Related posts

Leave a Comment