សង្ឃឹមហើយ! ឃើញសង្វេគ​ពេក ថៅកែហាងពេជ្រ ប្រកាសនឹងធ្វើរឿងមួយ ជូនគ្រួសារក្រីក្រនេះ ដែលសុំ​ឆ្អឹង​ត្រី​គេ ​សល់​ពី​បេះ​ធ្វើ​ទឹក​គ្រឿង មក​ឱ្យ​កូនៗ​ហូប ជាមួយ​អំបិល​ម្ទេស

ប្រិយមិត្ដប្រាកដជាជ្រាបរួចមកហើយ ដែលកាលពីម្សិលមិញនេះ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ រូបថតប៉ុន្មានសន្លឹក បានកំពុងតែចាក់ទម្លុះបេះដូង មហាជនជាច្រើន នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុកជាខ្លាំង ស្ដីពីក្រុមគ្រួសារមួយ ដែលមានសមាជិក កូនជាច្រើននាក់ រស់នៅក្នុងជីវភាពក្រលំបាក រស់នៅមួយថ្ងៃគិតមួយថ្ងៃ ព្រោះតែគ្មានលិទ្ធភាពអាចទិញម្ហូបចិញ្ចឹមកូនបាន មានតែដាច់ចិត្ដដើរសុំម្ហូបសល់ពីគេតែប៉ុណ្ណោះ។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Standard Liviing បានសរសេរប្រាប់ឱ្យដឹងថា៖”មិញនឹងខ្ញុំទប់ទឹកភ្នែកមិនបាន ហួសចិត្តពេក គាត់ទៅសុំឆ្អឹងត្រី ដែលមិត្តខ្ញុំបេះយកសាច់ធ្វើទឹកគ្រឿង ហើយសល់ឆ្អឹងនឹងសាច់តិចៗ ស្មានតែគាត់យកទៅណាលោកអើយលោក ខ្ញុំអោយមិត្តទៅមើលហើយក៏ខលទៅ មើលឃើញខ្ញុំក៏អួលដើមក យកទៅនាំកូនហូបបាយជា១ឆ្អឹងត្រីនឹងអំបិលម្ទេស។

ខ្ញុំក៏សម្រេចប្រាប់រឿងរកការងារជួយដល់គាត់ និយាយ១គាត់ ហើយរំភើបឡើងយំ សូមបងប្អូនជួយគាត់ផង”។ បន្ថែមពីលើនេះ ម្ចាស់គណនី ហ្វេសប៊ុករូបនេះ ក៏បានបញ្ជាក់ប្រាប់ឱ្យដឹងពីទីតាំង ដែលស្រ្ដីខាងលើរស់នៅ គឺស្ថិតនៅ ភូមិខ្នា ឃុំក្រទួត ស្រុកស្វាយក្រៅ ខេត្ដសៀមរាប ហើយគាត់គឺជាស្រ្ដីមេម៉ាយ ដែលត្រូវចិញ្ចឹមកូនរហូតទៅដល់ ១០នាក់ឯណោះ។

យ៉ាងណាមិញ ក្រោយពេលបានឃើញទិដ្ឋភាពដ៏កំសត់នេះរួចមក នាខណៈមុននេះបន្ដិច ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក អ្នកនាង ដាណា ទ្រី បានប្រកាសស្វែងរកស្រ្ដីខាងលើនេះ ដោយគាត់នឹងបង្កើតមុខរបបទុកជាការរកសុីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ អោយមានភាពប្រសើរជាងនេះ។

Related posts

Leave a Comment