អាណិតណាស់!! សិស្សសាលា​បឋម​សិក្សា​អូរ​ស្លែវ អំពាវនាវចង់បានសាលារៀនថ្មី !

នៅពេលបានឃើញរូបភាពក្មេងៗមួយក្រុមលើកស្លាកបង្ហាញពីការអំពាវនាវចង់បានសាលារៀនថ្មីបែបនេះ ធ្វើឱ្យគេមានក្តីអាណិត អាសូរដល់ក្មេងៗទាំងអស់នោះណាស់ ។សាលារៀននោះ មានទីតាំងស្ថិតនៅ ភូមិ​អូរ​ស្លែវ សង្កាត់​អូរ​តា​វ៉ៅ ខេត្ត​ប៉ៃលិន ដែលថ្នាក់រៀននោះ មានតែ ដំបូល សង្ក័សី គ្មានជញ្ជាំងសម្រាប់បាំង បិទខ្យល់ ភ្លៀង ឡើយ ។

យោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ Chav Mearnup​ Keo Nimith​បានបង្ហោះរូបភាពរបស់ក្មេង កំពុងតែរៀនសូត្រនឹងរូបភាពប៉ុន្មានសន្លឹកបង្ហាញពីសិស្សឈរកាន់បដាឈើមួយ ដោយភ្ជាប់ជាមួយពាក្យស្លោកថា “ខ្ញុំចង់បានសាលារៀនថ្មី”​ ដោយភ្ជាប់ជាមួយសារដែលសរសេរថា៖

“អាណិត​ណាស់​ សិស្សសាលា​បឋម​សិក្សា​អូរ​ស្លែវ​ប្រមាណជា​ ៤០ ​នាក់ ​កំពុង​តែ​ខ្វះខាត​សាលារៀន​ប្អូន​ៗ​តស៊ូ​រៀន​ទាំង​ក្ដៅ​ទាំង​រងារ​ និង ​មានការ​ភ័យ​ខ្លាច​ពេល​មាន​ភ្លៀង​ម្ដង​ៗ​ព្រោះ​សាលា​អត់​មានជ​ញ្ជាំង​បាំងបិទ និង ដំបូលមានសភាព​រហែក​ សូមសប្បុរសជន ​ជួ​យស​ម្រេ​ច​បំណង​ពួក​គាត់​ផង​ដើម្បី​ឱ្យ​ពួក​គាត់​មានចំណេះ​ដឹង​នឹង​អនាគត​ល្អ ។ សាលារៀនដ៏កម្សត់នេះ ​ស្ថិត​នៅ ក្នុងភូមិ​អូរ​ស្លែវ សង្កាត់​អូរ​តា​វ៉ៅ ខេត្ត​ប៉ៃលិន ” ។

ប្រសិនបើ បងប្អូនសប្បុរសជនណាមានទឹកចិត្ត ក្នុងការបរិច្ចាគដល់ក្មេងៗ អាចទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ ០៩៣ ៦៣៣ ៥០០ ឬ ក៏គណនីហ្វេសប៊ុករបស់បងប្រុស​​ Chav Mearnup​ Keo Nimith​ សូមអរគុណ ៕

Related posts

Leave a Comment