ចូលរួមសោកស្តាយផង! ចូលឆ្នាំថ្មីភ្លាម ម្តាយ​ យូ ឌីស្កូ ​ទទួលមរណភាព​ យប់មិញ

ភ្នំពេញ៖ កាលពីល្ងាចម្សិលមិញនេះ តារាសម្តែងប្រុសដ៏មានប្រជាប្រិយភាព លោកយូ ឌីស្កូ បានជួបទុក្ខធំជាទម្ងន់ ក្រោយអ្នកម្តាយជាទីស្រលាញ់ បានទទួលមរណភាពចាកចោលកូនៗ។

ដំណឹងដ៏សែនក្តុកក្តួលមួយនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជាអាណិត និងសោកស្តាយចំពោះលោកយ៉ាងខ្លាំង ដែលបានបាត់បង់អ្នកម្តាយ ខណៈពេលដែលឆ្នាំថ្មី២០២០ទើបតែចូលមកដល់យ៉ាងដូច្នោះ។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈមួយចំនួន បាននាំគ្នាបង្ហោះសាររំលែកទុក្ខដល់លោក និងគ្រួសារគ្រប់គ្នា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ស្របពេលដែលពិធីបុណ្យសពកំពុងតែប្រារព្ធឡើងហើយ។

គួររំលឹកផងដែរថា ក្រោយឆ្លងផុតពីជំងឺដ៏កាចសាហាវ សឹងតែគ្មានជីវិតរស់ ពេលនេះតារាសម្តែងប្រុសដ៏មានប្រជាប្រិយភាព យូ ឌីស្កូ បានជាសះស្បើយ ខណៈពេលដែលលោកតែងតែចេញមុខ និងមានហាងឆេងមិនធម្មតានៅក្នុងការងារសិល្បៈ៕

Related posts

Leave a Comment