គួរឲ្យអាណិតខ្លាំងណាស់! ឆ្អឹ ងត្រី ដែលមិត្តខ្ញុំបេះយកសា ច់ធ្វើទឹកគ្រឿង ហើយសល់ឆ្អឹ ងនឹងសា ច់តិចៗ គាត់ទៅសុំ ស្មានតែគាត់យកទៅណា លោកអើយលោក យកទៅនាំកូនហូបបាយជា១ឆ្អឹ ងត្រីនឹងអំបិលម្ទេស…

បើតាមគណនីមួយឈ្មោះ Standard Living បានបង្ហោះលើបណ្តាញសង្គម ឃើញហើយស្ទើរតែស្រក់ទឹកភ្នែក ដោយមានអ្នកមីងម្នាក់បានទៅសុំឆ្លឹងត្រីដែល គេបេះសាច់យកទៅធ្វើទឹកគ្រឿង ហើយសល់តែឆ្អឹងត្រឹ នឹងជាប់សាច់តិចៗ ហើយក៍យកទៅអោយកូនរបស់គាត់ហូបបាយ។

បើតាមគណនីនេះបានបង្ហោះថា៖ “មិញនឹងខ្ញុំទប់ទឹកភ្នែកមិនបាន ហួសចិត្តពេក គាត់ទៅសុំឆ្អឹងត្រី ដែលមិត្តខ្ញុំបេះយកសាច់ធ្វើទឹកគ្រឿង ហើយសល់ឆ្អឹងនឹងសាច់តិចៗ ស្មានតែគាត់យកទៅណាលោកអើយលោក ខ្ញុំអោយមិត្តទៅមើលហើយក៏ខលទៅ មើលឃើញខ្ញុំក៏អួលដើមក យកទៅនាំកូនហូបបាយជា១ឆ្អឹងត្រីនឹងអំបិលម្ទេស ។ ខ្ញុំក៏សម្រេចប្រាប់រឿងរកការជួយដល់គាត់ និយាយ១គាត់ ហើយរំភើបឡើងយំ សូមបងប្អូនជួយគាត់ផង។”៕

Related posts

Leave a Comment