ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ ជូនដល់ជ​នរ​ងគ្រោះ ក្នុងឧ​ប​ទ្ទវហេតុ បា​ក់រ​លំអគារ កម្ពស់៦ជាន់ នៅខេត្តកែប នូវទឹកប្រាក់ចំនួន…

នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក “Royal du Cambodge” បានប្រាប់ឲ្យដឹងថា៖ “ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ៤៧៥០០ដុល្លារអាមេរិក ជូនដល់ជ​នរ​ងគ្រោះក្នុងឧ​បទ្ទវហេតុ បា​ក់រលំអគារ កម្ពស់៦ជាន់ នៅខេត្តកែប ចំនួន ៥៩នាក់

ដែលក្នុងនោះចំពោះជនរ​ងគ្រោះចំនួន ៣៩នាក់ដែលបានស្លា​ប់បា​ត់ប​ង់ជី​វិត ក្នុងម្នាក់ៗទទួលបាននូវព្រះរាជទ្រព្យចំនួន ៤លានរៀល និងអ្នកនៅរស់រានមានជីវិតចំនួន ២៣នាក់ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងម្នាក់ៗទទួលបាននូវព្រះរាជទ្រព្យចំនួន ២លានរៀល។”។

គួរបញ្ជាក់ឡើងវិញថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២០នេះ ម្សិលមិញនេះ ការរុករកជនរ​ងគ្រោះ ពីការបា​ក់រ​លំអគារ នៅក្នុងក្រុងកែប បានបិទបញ្ចប់ហើយ នៅសល់តែការងារសម្អាតសំណល់ផ្សេងៗតែប៉ុណ្ណោះ។

ចំពោះរបាយការណ៍ចុងក្រោយ របស់រដ្ឋបាលខេត្តកែប បញ្ជាក់ថា ជនរ​ងគ្រោះសរុប មានចំនួន៥៩នាក់ (ស្រី២២នាក់) ក្នុងនោះជនរ​ងគ្រោះដែលស្លា​ប់មានចំនួន៣៦នាក់ (ស្រី១៤នាក់) និងអ្នកនៅមានជីវិតដែលរ​ងរ​បួសចំនួន២៣នាក់ (ស្រី៨នាក់)។ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅម៉ោងប្រមាណ ៤:៣០នាទី ល្ងាចថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២០ ៕

Related posts

Leave a Comment