លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំ​ប្រតិភូ​ចូលរួមបុណ្យស ពមួយគ្រួសារ ៤នាក់ ដែលបានស្លា ប់ក្នុងឧបទ្ទវហេតុបាក់​រលំ​អគា​រ​នៅ​ខេត្តកែប

នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌស្វាយរៀង បានដឹកនាំគណៈប្រតិភូចូលរួម​រំលែក​ទុក្ខ និងចូលរួមបុណ្យសព​កម្មករសំណង់​ដែល​រងគ្រោះ​ក្នុងឧប្បទ្ទវហេតុបាក់​អគារខេត្ត​កែប កាលពី​ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០។ ក្នុងនោះមានមនុស្ស ចំនួន ៤នាក់ បានស្លាប់ និង​របួស ៣នាក់ ដែលអ្នក​ទាំង ៧នាក់​នោះគឺជា​គ្រួសារ​តែមួយ មាន​ទីលំនៅ​ស្ថិតនៅ​ក្នុងភូមិ​ចំការ​កោះ ឃុំ​ស​ម្ប​ត្ត​មានជ័យ ស្រុក​រមាសហែក ។​

លោកជំទាវក៏បានខ្ញុំពាំនាំនូវការរំលែកទុក្ខពីសំណាក់សម្តេតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ក្រុមគ្រួសារដែលបានបាត់បង់សមាជិកជាទីស្រឡាញ់ និងបានបង្ហាញអំពីវត្តមានរបស់សម្តេចក្នុងការនៅកៀកជាមួយប្រជាពលរដ្ឋនិងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកជំទាវក៏បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់អ្នកដែលបានស្លាប់បាត់បង់ជីវិតនាពេលនេះឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះផងដែរ លោកជំទាវបាននាំយកថវិកាចូលបុណ្យសព ដែលក្នុងនោះមានថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថវិកាចូលបុណ្យតាមរយៈលោកជំទាវ និងប្រតិភូអមដំណើរប្រគល់ជូនក្រុមគ្រួសារសព ដើម្បីចាត់ចែងក្នុងកម្មវិធីបុណ្យផងដែរ។

ប្រភព៖ Men Sam An Cambodia Deputy Prime Minister

Related posts

Leave a Comment