អាសូរខ្លាំងណាស់! ឪពុកស្លា ប់ក្នុងបេសកកម្ម ពន្លត់ភ្លើងឆេះព្រៃនៅអូស្ត្រាលី កូនអាយុ១៩ខែ ឡើងទទួលមេដាយជំនួស….

Harvey ដែលជាកូនប្រុសទើបតែមានអាយុ១៩ខែ របស់លោក Geoffrey Keaton ជាអ្នកពន្លត់អគ្គីភ័យមួយរូបដែលបានបាត់បង់ជីវិតក្នុងបេសកកម្មរបស់ខ្លួនក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃនៅអូស្រ្តាលី បានទទួលមេដាយជំនួសឪពុកខ្លូនយ៉ាងគួរឱ្យអាណិត ។ លោក Geoffrey Keaton បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែធ្នូឆ្នាំ២០១៩ ។ នៅក្នុងពិធីបុណ្យសពរបស់លោក កូនប្រុសរបស់លោកបានស្លៀកសម្លៀកបំពាក់ជាអ្នកពន្លត់អគ្គីភ័យ ដើម្បីទទួលមេដាយជំនួសឪពុកខ្លួនចំពោះភាពក្លាហាន និងការលះបង់ដល់ធំធេងរបស់គាត់ ។

នៅក្នុងពិធីបុណ្យសពនោះទៀតសោត មានការចូលរួមពីសំណាក់អ្នករួមការងារជាមួយលោកយ៉ាងច្រើនកុះករ ប៉ុន្តែមានទឹកមុខប្រកបដោយភាពសង្រែគ អាឡោះអាល័យ៉ាងខ្លាំងចំពោះការបាត់បង់នេះ ។ ក្រៅពីនោះក៏មានការរៀបចំសម្រាប់លោកនានទីចុងក្រោយបានយ៉ាងល្អជាទីផុត ។ សូមបញ្ចាក់ថា Geoffrey Keaton បានទទួលមរណភាពក្នុងវ័យត្រឹមតែ ៣២ឆ្នាំប៉ុណ្ណោះ ដែលរូបថតនៅក្នុងពិធីបុណ្យសពរបស់លោក ដោយមានកូនប្រុសតូចទទួលមេដាយ បានធ្វើឱ្យប្រជាជនទូទាំងពិភពលោកមានការរំជើបរំជួលចិត្តជាខ្លាំង ៕

Related posts

Leave a Comment